លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ គម្រោងរ៉ែបុកស៊ីតចំនួន ២ បានចូលរួមចំណែកសម្រាប់ខឿនសេដ្ឋកិច្ច

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ ស្តីពីរៀបចំផែនការបែងចែកតំបន់សម្រាប់ការធ្វើអាជីវកម្ម កែច្នៃនិងប្រើប្រាស់ រ៉ែបុកស៊ីត ដំណាក់កាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ និងចក្ខុវិស័យដល់ឆ្នាំ ២០២៥។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ គម្រោងរ៉ែបុកស៊ីតចំនួន ២ បានចូលរួមចំណែកសម្រាប់ខឿនសេដ្ឋកិច្ច - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VOV)

យោងតាមស្ថានភាពជាក់ស្តែង គម្រោងសាកល្បងធ្វើអាជីវកម្មរ៉ែ បុកស៊ីតនិងការកែច្នៃ Alumina Tan Rai និង Nhan Co បានចូលរួមចំណែកយ៉ាងសកម្ម ដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងទាក់ទាញអ្នកវិនិយោគ លើវិស័យរលាយអាលុយ មីញ៉ូម តាមនោះ ចូលរួមជំរុញការអភិវឌ្ឍឧស្សាហកម្មវិស្វកម្ម គ្រឿងម៉ាស៊ីន ឧបករណ៍ និងឧស្សាហកម្មគីមីឧបត្ថម្ភ។ ក្រៅពីនោះ គម្រោងទាំងពីរនេះ ក៏បានរួមចំណែកជាវិជ្ជ មានដល់ការអភិវឌ្ឍតំបន់ Tay Nguyen ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើថា នាពេលអនាគត ប្រសិនបើអភិវឌ្ឍន៍ឧស្សាហកម្មអាលុយមីញ៉ូម ដោយឈរលើមូលដ្ឋាននៃរោងចក្រទាំងពីរនេះ គឺត្រូវតែផ្សារភ្ជាប់ទៅនឹងទីផ្សារ និងធានានូវប្រសិទ្ធភាពសេដ្ឋកិច្ច ពីព្រោះ ការរលាយអាលុយមីញ៉ូមគឺត្រូវការអគ្គិសនីជាច្រើន។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដើម្បីអភិវឌ្ឍឧស្សាហកម្មរលាយអាលុយមីញ៉ូមប្រកបដោយនិរន្តរភាព ត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើកិច្ចការពារបរិស្ថាន ការពារសន្តិសុខ  និងសណ្តាប់ធ្នាប់សង្គម ។ ជាពិសេសការពារបរិស្ថានរស់នៅរបស់ប្រជាជននៅតំបន់ Tay Nguyen រួមទាំងភ្នំព្រៃឈើ ប្រភពទឹក ខ្យល់និងកន្លែងវប្បធម៌របស់ជនជាតិភាគតិចទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ