លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា - វៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងយ៉ាំង ហ្គោន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា - វៀត ណាមគឺលោក U Tint Swai។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា - វៀត ណាមគឺលោក U Tint Swai |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យសមាគមនេះ ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងនាមជាស្ពានតភ្ជាប់អាជីវកម្ម ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក៏ដូចជាទេសចរ ណ៍ដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ សមាគមគួររៀបចំសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីផ្សព្វផ្សាយនិងណែនាំអំពីទឹកដី ប្រជាជន ប្រវត្តិសាស្ត្រ វប្បធម៌ និងសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមនិងមីយ៉ាន់ម៉ា រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ជាពិសេសយុវជននិងនិស្សិត អំពីចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ខណៈពេលដែល ប្រទេសទាំងពីរកំពុងត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២០ ខាងមុខនេះ។
លោក U Tint Swai បានស្នើទៅលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អោយបង្កលក្ខណៈងាយស្រួល សម្រាប់សមាគមមិត្តភាពនៃប្រទេសទាំងពីរ ក្នុងការជំរុញសកម្មភាពជួបប្រាស្រ័យទាក់ទង រវាងអង្គការមហាជននៃប្រទេសទាំងពីរ។ រួមជាមួយគ្នានោះ គឺជំរុញការតភ្ជាប់ ដើម្បីបើកមជ្ឈមណ្ឌលបង្រៀនភាសាវៀតណាមនិងភាសាមីយ៉ាន់ម៉ានៅទីក្រុងយ៉ាំងហ្គោន ក៏ដូចជា ជំរុញការតភ្ជាប់និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងធំៗ នៃប្រទេសទាំងពីរផងដែរ៕