លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះក្នុងរថយន្តកុងតឺន័រនៅអង់គ្លេស

(VOVWORLD) - នាល្ងាចថ្ងៃទី ៧ ខែវិច្ឆិកានាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានផ្ញើរសេចក្តីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះក្នុងរថយន្តកុងតឺន័រនៅប្រទេសអង់គ្លេស។ 

លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំដល់ក្រសួងការបរទេស ក្រសួងនគរបាល និងស្ថាប័ន មូលដ្ឋាននានា ឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអង់គ្លេស ដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហាពាក់ព័ន្ធក្នុងការផ្តល់ ព័ត៌មាននិងកំណត់អត្តសញ្ញាណជនរងគ្រោះ រួមទាំងចាត់វិធានការការពារចាំបាច់ភ្លាមៗ ដើម្បីនាំសាកសពជនរងគ្រោះត្រឡប់មកប្រទេសវិញ។

នៅថ្ងៃទី ៧ ខែវិច្ឆិកា ក្រសួងនគរបាលក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ពលរដ្ឋវៀតណាម ៣៩ នាក់ដែលត្រូវស្លាប់នៅអង់គ្លេស មានទីលំនៅជាអចិន្ត្រៃយ៍នៅទីក្រុង Hai Phong, Hai Duong, Nghe An, Ha Tinh, Quang Binh, Thua Thien - Hue។ ក្រសួងនគរបាលវៀតណាមសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារជនរងគ្រោះ ហើយសង្ឃឹមថាក្រុមគ្រួសារជនរងគ្រោះនឹងជំនះនូវទុក្ខលំបាកនិងការបាត់បង់ដ៏ធំធេងនេះក្នុងពេលឆាប់ៗនេះ។

នាល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតអង់គ្លេសនិងអៀរឡង់ខាងជើង ប្រចាំនៅ វៀតណាម លោក Gareth Ward បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនិងសាច់ញាតិរបស់ជនរងគ្រោះទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ