លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចសង្គមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន

(VOVWORLD) -  នាថ្ងៃទី ២ ខែតុលានៅទីស្នាក់ការរដ្ឋាភិ បាល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា អញ្ជើញថ្លែងបើកអង្គប្រជុំ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា  នៅពេលនេះ ស្ថានភាពសេដ្ឋកិច្ច សង្គម សម្រេចបានលទ្ធផលគួរអោយកត់សម្គាល់ ពោលគឺ ប្រសើរជាងការព្យាករណ៍ដែលមានគោលដៅលើវិស័យមួយចំនួន ដែលខ្ពស់ជាង បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចសង្គមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន  - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

តាមនោះ កំណើន GDP សម្រេចបាន ៦,៩៨% ដែលជាកំណើនខ្ពស់បំផុត ក្នុងរយៈពេលដូចគ្នានា ៩ ឆ្នាំកន្លងមក។ អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រងទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺ ជាមធ្យម ៩ ខែកើនឡើងត្រឹមតែ ២,៥% ប៉ុណ្ណោះ។ ការនាំចេញសម្រេចបាន ១៩៣ ពាន់លានដុល្លារ ហើយអតិរេកពាណិជ្ជកម្មឈានដល់កំណត់ត្រាជិត ៦ ពាន់លានដុល្លារ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កំណើននេះមិនត្រឹមតែមានបរិមាណល្អប៉ុណ្ណោះទេ សូម្បីតែគុណភាពក៏ត្រូវបានកែលម្អយ៉ាងច្បាស់លាស់ដែរ។ កំណើនសេដ្ឋ កិច្ចបានដល់គោលដៅហើយ ខណៈពេលនៅតែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ។ លើសពីនេះទៅទៀត ជីវភាពរស់នៅទាំងខាងសំភារៈនិងស្មារតីរបស់ប្រជាជនលើទូទាំងប្រទេស ត្រូវបានកែលំអរគួរអោយអោយកត់ សម្គាល់ ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចសង្គមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន  - ảnh 2 ទិដ្ឋភាពនៃកិច្ចប្រជុំ 

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “ប្រការនោះបញ្ជាក់ពីការខិតខំរបស់ប្រព័ន្ធនយោបាយទាំងមូល គ្រប់កម្រិតថ្នាក់ សហគមន៍សហគ្រាសនិងប្រជាជន ដែលឆ្លងកាត់រាល់ការលំបាក និងការសាកល្បង ដើម្បីនាំមកនូវលទ្ធផលវិជ្ជមាន បង្កើតបរិយាកាសរីករាយក្នុងសង្គមទាំងមូល រួមទាំង ពង្រឹងជំនឿជាក់ របស់វិនិយោគិន សហគ្រាសជាតិនិងអន្តរជាតិ ព្រមទាំងអះអាង ពីគោលនយោបាយត្រឹមត្រូវរបស់បក្ស រដ្ឋ និងការប្តេជ្ញារបស់រដ្ឋាភិបាល របស់ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ ក្នុងការដឹកនាំ។ ជាពិសេស នេះគឺជាសក្ខីភាពច្បាស់លាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក នៃស្មារតីច្នៃប្រឌិតថ្មី សាមគ្គីភាព និងការប្តេជ្ញាបោះជំហានទៅមុខរបស់ប្រជាជាតិទាំងមូល”។

ទោះយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីបញ្ហាប្រឈមនិងចំណុចខ្វះខាតមួយចំនួន។ ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្ត្រីបានស្នើអោយក្រសួង ស្ថាប័ន ជំនះពុះពារ បញ្ហាទាំងនេះ ដើម្បីសម្រេចបានផែនការឆ្នាំនេះ ក៏ដូចជាបង្កើតបុព្វបទម្រាប់ឆ្នាំ ២០២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ