លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ផែនការអភិវឌ្ឍទីក្រុងគួរតែមានចក្ខុវិស័យ

(VOVWORLD) - អភិវឌ្ឍទីក្រុងដែលមានល្បឿនលឿនប៉ុន្តែត្រូវស្ថិតក្នុងទិសដៅត្រឹមត្រូវនិងនិរន្តរភាព។ 
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ផែនការអភិវឌ្ឍទីក្រុងគួរតែមានចក្ខុវិស័យ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងជំនួប (រូបថត៖ nhandan.com.vn)

នារសៀលថ្ងៃទី ២៧ ខែតុលានៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយថ្នាក់ដឹកនាំសមាគម រៀបចំផែនការ និងអភិវឌ្ឍន៍ទីក្រុងវៀត ណាម លោកនាយករដ្ឋមន្រ្តី  Nguyen Xuan Phuc បានមានប្រសាសន៍ថា ការអភិ វឌ្ឍន៍ទីក្រុងគឺជាបណ្តាញកំណើនដ៏សំខាន់មួយ។ នេះក៏ជានិន្នា ការទូទៅរបស់ពិភពលោក។ ហើយការអភិវឌ្ឍទីក្រុងដែលមានល្បឿនលឿនប៉ុន្តែត្រូវស្ថិតក្នុងទិសដៅត្រឹមត្រូវនិងនិរន្តរភាព។ នេះក៏ជាបញ្ហាដែលលោកនាយករដ្ឋមន្រ្តីដាក់ចេញ សម្រាប់សមាគមរៀបចំផែនការនិងអភិវឌ្ឍន៍ទីក្រុងវៀតណាម។ ហេតុដូច្នេះ ការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងចាំ បាច់ត្រូវមានចក្ខុវិស័យ បើមិនដូច្នេះទេនឹងរងផលវិបាកធំធេងជាពុំខាន។

បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី សមាគមត្រូវបន្តពង្រឹងគុណភាពនៃការងាររិះគន់សង្គម ក្នុងវិស័យរៀបចំផែនការ គ្រប់គ្រងការអភិវឌ្ឍទីក្រុងនិង ជនបទ ឲ្យសមស្របតាមដំណាក់កាលអភិវឌ្ឍន៍ថ្មីររបស់ប្រទេសជាតិ រហូតដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យ ដល់ឆ្នាំ ២០៤៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ