លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ មូលនិធិអាហាររូបករណ៍ Vu A Dinh ប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីបុព្វហេតុអប់រំ

(VOVWORLD) - ខែមីនានេះ បានគម្រប់ខួបអាយុ ២២ ឆ្នាំនៃមូលនិធិអាហាររូបករណ៍ Vu A Dinh។ រហូតមកទល់ពេលនេះ មូលនិធិបានប្រគល់អាហាររូបករណ៍ជាប្រចាំឆ្នាំជិត ៩ម៉ឺនចំណែក ដោយមានតម្លៃរាប់រយពាន់លានដុង ជូនចំពោះសិស្សានុសិស្សនិង និស្សិតនៃជនជាតិទាំង៥៤ ដែលក្នុងនោះមានទាំងសិស្សានុសិស្សវៀតណាមនៅកម្ពុជា ឡាវ ថៃ និងគុយបាទៀតផង។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ មូលនិធិអាហាររូបករណ៍ Vu A Dinh ប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីបុព្វហេតុអប់រំ - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅជំនួប។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១៥ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាតំណាងនៃមូល និធិអាហាររូបករណ៍ Vu A Dinh និងសប្បុរសជននានាដែលបានរួមដំណើរជាមួយមូល និធិអស់រយៈពេលច្រើនឆ្នាំកន្លងមក។
ខែមីនានេះ បានគម្រប់ខួបអាយុ ២២ ឆ្នាំនៃមូលនិធិអាហាររូបករណ៍ Vu A Dinh។ រហូតមកទល់ពេលនេះ មូលនិធិបានប្រគល់អាហាររូបករណ៍ជាប្រចាំឆ្នាំជិត ៩ម៉ឺនចំណែក ដោយមានតម្លៃរាប់រយពាន់លានដុង ជូនចំពោះសិស្សានុសិស្សនិង និស្សិតនៃជនជាតិទាំង៥៤ ដែលក្នុងនោះមានទាំងសិស្សានុសិស្សវៀតណាមនៅកម្ពុជា ឡាវ ថៃ និងគុយបាទៀតផង។ ក្នុងដំណើរការប្រតិបត្តិការនៃមូលនិធិ ឆ្នាំ២០១៤ បាន គូសសញ្ញានូវព្រឹត្តិការណ៍ដ៏សែនសំខាន់មួយដែលជាការបង្កើតឡើងក្រឹប “ដើម្បី Hoang Sa – Truong Sa ជាទីស្រឡាញ់” ដោយបានរួមចំណែកតភ្ជាប់ទឹកចិត្ត បេះ ដូងពីគ្រប់ទិសទី ឲ្យរួមគ្នាឆ្ពោះទៅការពារអធិបតេយ្យភាពដ៏ពិសិដ្ឋនៃមាតុប្រទេស។ ថ្លែងនៅជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “បណ្ដាមិត្តគឺជាអ្នកដែលមានការជក់ចិត្តនិងការលះបង់ជាច្រើនដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាលជំនាន់ក្មេងៗ ក៏ដូចជាការពារមាតុភូមិទៀត ផង។ ឆ្នាំ២០៤៥ ដោយមានគោលដៅក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ ប៉ុន្តែប្រសិនបើជំនាន់ ក្មេងនៅតំបន់ព្រៃភ្នំ តំបន់ជនជាតិភាគតិច គ្មានចំណេះដឹង ហើយរកប្រាក់មិនបានទេ ក៏យើងមិនអាចសម្រេចបានគោលដៅខាងលើបានឡើយ។ ចង់បានយ៉ាងដូច្នេះ គឺប្រាជ្ញា ចំណេះដឹង ការការពារអធិបតេយ្យភាពនិងឯករាជ្យជាតិ សុទ្ធតែមានសារ សំខាន់ណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ