លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លើកសរសើរគណៈកម្មាធិការ យោធាមជ្ឈឹមនិងក្រសួងការពារប្រទេសវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19

(VOVWORLD) - នាថ្ងៃទី២៤ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូលរយៈពេលឆមាសទីមួយឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លើកសរសើរគណៈកម្មាធិការ យោធាមជ្ឈឹមនិងក្រសួងការពារប្រទេសវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)

អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានលើកសរសើរគណៈកម្មាធិការយោធា មជ្ឈឹមនិងក្រសួងការពារប្រទេស ដោយបានដឹកនាំកងទ័ពទាំងមូលដំណើរ ការភារកិច្ចគ្រប់ជ្រុងជ្រោយ។ ជាពិសេសគឺកងទ័ពបានអនុវត្តយ៉ាងល្អនូវ តួនាទីជាស្នូលនិងកម្លាំងឈានមុខគេក្នុងការបង្ការនិង ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។

និយាយដល់ភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំខាងមុខ លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc បានស្នើឲ្យគណៈកម្មាធិការយោធាមជ្ឈឹមនិង ក្រសួងការពារប្រទេស ដឹកនាំឲ្យបានល្អប្រពៃនូវការងារត្រៀមរៀបចំឲ្យ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ក្នុងកងទ័ព ឆ្ពោះទៅមហាសន្និបាតបក្ស ភាគកងទ័ពលើកទី១១។ ទន្ទឹមនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ ប្រទេសជាតិនឹងបន្តជួបប្រទះនឹង បញ្ហាប្រឈមនានាពាក់ព័ន្ធដល់កិច្ចការពារអធិបតេយ្យភាពកោះ សមុទ្រ និងសន្តិសុខក្រៅប្រពៃណី។ ហេតុដូច្នេះ កងទ័ពទាំងមូលត្រូវរក្សាយ៉ាង ម៉ឺងម៉ាត់នូវភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធ គ្រប់គ្រងដែនអាកាស ដែន សមុទ្រ ដែនដី ព្រំដែន លំហបណ្ដាញអ៊ីនធឺណែតនិងតំបន់សំខាន់ផ្សេងៗទៀតឲ្យបានល្អ រួមចំណែកជាមួយបក្សទាំងមូលនិងប្រជាជនទាំងមូល ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាព ដែនដីរបស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ