លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ វៀតណាមត្រូវបានព្យាករណ៍ថាមានកំណើនឈរលំដាប់ទី៥លើពិភពលោកក្នុងឆ្នាំនេះ
(VOVWORLD) - នាព្រឹកថ្ងៃទី៣ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំរដ្ឋា ភិបាលជាប្រចាំខែកក្កដា។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងបណ្ដាឧបនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ VGP) |
ស្ដីអំពីព្រឹត្តិការណ៍ធំៗរបស់ប្រទេសជាតិក្នុងខែកក្កដាកន្លងទៅ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា ក្នុងឱកាសរំលឹក ខួបលើកទី៧៣ទិវាយុទ្ធជនពិការ-យុទ្ធជនពលី សកម្មភាពធំៗពីថ្នាក់មជ្ឈឹម ដល់មូលដ្ឋានត្រូវបានរៀបចំឡើងដោយការយកចិត្តទុកដាក់ ហើយត្រូវបាន ប្រជាជនគាំទ្រនិងជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា។ ក្នុងខែកក្កដានេះដែរ ជម្ងឺ Covid-19 បានផ្ទុះឡើងវិញហើយវៀតណាមបានកត់ត្រាករណីស្លាប់មួយ ចំនួន។ ទីក្រុងដាណាំង ហូយអាន Buon Me Thuot និងតំបន់ខ្លះៗទៀតត្រូវ ដំណើរការរក្សាគម្លាតសង្គម។ លោកនាយករដ្ឋមន្រ្តីបានជួបធ្វើការជាមួយ តំបន់សេដ្ឋកិច្ចជាច្រើនដូចជា តំបន់ភាគកណ្ដាល តំបន់ Tay Nguyen តំបន់ Nam Bo ខាងកើត និងតំបន់ដីសណ្ដទន្លេ Cuu Long ក៏ដូចជាខេត្ត ក្រុង ផ្សេងៗទៀតដើម្បីដោះស្រាយការលំបាក ជំរុញការធ្វើផលិតកម្មអាជីវកម្ម ជាពិសេសគឺការបើកចំណាយទុនវិនិយោគសាធារណៈ សំដៅលើកកំពស់ កំណើន។
បន្ទាប់ពីជម្ងឺកើតមានឡើងវិញ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលបានរៀបចំ កិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីដឹកនាំការងារប្រយុទ្ធប្រឆាំងជម្ងឺដោយស្មារតី ឆាប់រហ័ស ប្ដូរផ្ដាច់ ហើយប្រមូលផ្ដុំប្រភពធនធានទាំងអស់ដើម្បី កំចាត់ជម្ងឺនៅទីកន្លែងមានកើត។ បាវចនាដែលរដ្ឋាភិបាលដាក់ចេញនោះគឺបន្ត “ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវដែរ”។ គ្រួសារនីមួយៗ ភូមិ ឃុំ សង្កាត់នីមួយៗសុទ្ធតែជាបន្ទាយមួយ ហើយប្រជាជនម្នាក់ៗសុទ្ធតែ ជាយុទ្ធជនម្នាក់លើសមរភូមិប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតផងដែរ។ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ពេលវេលាដើមខែសីហានេះនឹងសម្រេចថា តើជម្ងឺរាតត្បាតផ្ទុះឡើង វិញដែរឬអត់ ហេតុដូច្នេះ ខ្ញុំសំណូមពរឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវផ្ដោត ការយកចិត្តទុកដាក់ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។ មិនត្រូវមើលស្រាលក្នុងការងារ ប្រយុទ្ធប្រឆាំងជម្ងឺឡើយហើយក៏ មិនត្រូវទុកឲ្យជម្ងឺផ្ទុះឡើងយ៉ាងទូលំទូលាយជាដាច់ ខាត។ ប្រមូលផ្ដុំប្រភពធនធានទាំងអស់ដើម្បីកំចាត់ចោលជម្ងឺនៅទីកន្លែងកើតមាន ជាពិសេសគឺនៅទីក្រុងដាណាំង”។
ទោះបីជាពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យ ដឹងថា អង្គការហិរញ្ញវត្ថុធំៗនៅតែមានការវាយតម្លៃយ៉ាងសកម្មចំពោះវៀត ណាម។ កាលពីថ្ងៃទី៣០ កក្កដា ធនាគារពិភពលោក (WB) បានវាយតម្លៃ ថា ដោយមិនអើពើដល់វិបត្តិ Covid-19 វៀតណាមនៅតែទទួលបានកំណើន ជាលំដាប់ទី៥លើពិភពលោកក្នុងឆ្នាំនេះ ដោយកើនឡើង២,៨% ហើយបន្ត កើនឡើត៦,៨%ក្នុងឆ្នាំក្រោយ ព្រមទាំងកំពុងក្លាយទៅជាកត្តាសំខាន់មួយ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ៕