លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចុះត្រួតពិនិត្យបណ្ដុំកំពង់ផែ Cai Mep – Thi Vai
(VOVWORLD) - នាព្រឹកថ្ងៃទី២០ មីនា ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះត្រួតពិនិត្យការ ប្រតិបត្តិការនៃកំពង់ផែ Gemalink កំពង់ផែ CMIT និងកំពង់ផែ Cai Mep (TCIT) ដែល ស្ថិតនៅក្នុងបណ្ដុំកំពង់ផែ Cai Mep – Thi Vai។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចុះត្រួតពិនិត្យបណ្ដុំកំពង់ផែ
Cai Mep - Thi Vai។ (រូបថត៖ VOV) |
ក្នុងចំណោមកំពង់ផែនេះ Gemalink ជាកំពង់ផែទឹកជ្រៅដ៏ធំបំផុតនៅវៀតណាម ដែលមានសមត្ថ ភាពធំបំផុតលើទូទាំង ប្រទេសដោយអាចផ្ទុកកុងតឺន័រឡើងដល់ទៅ២,៥លាន TEU ព្រមទាំងជាកំពង់ផែមួយ ក្នុងចំណោមកំពង់ផែធំចំនួន១៩លើពិភពលោកដែលអាចទទួលមហានាវា នាបច្ចុប្បន្ន ផងដែរ។ កំពង់ផែនេះ នឹងត្រូវបានបើកឲ្យដំណើរការនៅខែឧសភាឆ្នាំ២០២១ ហើយ នឹងធ្វើអាជីវកម្មបានសមត្ថភាពយ៉ាងហោងចណាស់ ៨០% ក្នុងឆ្នាំនេះតែម្ដង។ អញ្ជើញ ថ្លែងនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Ba Ria – Vung Tau លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍកំពង់ផែ Cai Mep – Thi Vai ហើយជាពិសេសគឺ តភ្ជាប់ជាមួយតំបន់ Cai Mep ខាងក្រោម ដើម្បីធានាដល់សេវាកម្មនានា ក្នុងនោះមាន ភស្តុភាកម្ម តាមនោះ ដោះស្រាយបញ្ហាខ្លះៗ មិនត្រឹមតែសម្រាប់តំបន់ខាងកើត ប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ខាងលិច ឬក៏មិនត្រឹមតែសម្រាប់វៀតណាម ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសមួយចំនួនទៀតក្នុងតំបន់ទៀតផង។ ប្រការទាំង នោះ ពាក់ព័ន្ធដល់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដល់ការធ្វើចរាចរណ៍ជាមួយបរទេស ដល់សេវាភស្តុភាកម្មនិងបញ្ហាមួយចំនួនទៀត។ យើងសប្បាយយ៉ាងក្រៃលែងចំពោះ កំណើនយ៉ាងខ្លាំងក្លានៃកំពង់ផែ ដោយសម្រេចបានប្រមាន២០% ដែលបានបង្ហាញ ឲ្យឃើញនូវការរួមវិភាគទាននៃវិស័យនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ ទាំងមូល”៕