លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើ១ពាន់លានដើមនៅខេត្ត Nghe An

(VOVWORLD) - នៅពិធីនេះ ថ្នាក់ដឹកនាំខេត្ត Nghe An បានឲ្យដឹងថា ចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ២០២៥ ខេត្តនឹងដាំដើមឈើបៃតងចំនួន៥០លានដើម ដើម្បីចូលរួមចំណែកអនុវត្តន៍កម្មវិធីដាំដើមឈើ ១ ពាន់លានដើម ដែលបានបំផុសឡើងដោយលោកនាយករដ្ឋមន្រ្តី។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើ១ពាន់លានដើមនៅខេត្ត Nghe An - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងបណ្ដាប្រតិភូចូលរួមដាំដើមឈើ។ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី១៤ មីនា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ យុវជនស្ម័គ្រចិត្ត Truong Bon ឃុំ My Son ស្រុក Do Luong ខេត្ត Nghe An នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើ ១ ពាន់លានដើម - ដើម្បីប្រទេសវៀតណាមបៃតងមួយ។ នៅពិធីនេះ ថ្នាក់ដឹកនាំខេត្ត Nghe An បានឲ្យដឹងថា ចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ២០២៥ ខេត្តនឹងដាំដើមឈើបៃតងចំនួន៥០លានដើម ដើម្បីចូលរួមចំណែកអនុវត្តន៍កម្មវិធីដាំដើមឈើ ១ ពាន់លានដើម ដែលបានបំផុសឡើងដោយលោកនាយករដ្ឋមន្រ្តី។

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្ត Nghe An។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរខេត្ត Nghe An ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ព្រមទាំងស្នើឲ្យបក្សភាគ អាជ្ញាធរខេត្ត ជំរុញខ្លាំងនូវការឃោសនាពីសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ក៏ដូចជានាំសេចក្ដីសម្រេចចិត្តឈានចូលជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

មុននោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទៅអុជធូប ដាក់កម្រងផ្កានៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Truong Bon ដើម្បីរំលឹកគុណូបការៈរបស់បណ្ដាវីរយុទ្ធជនពលីស្ម័គ្រចិត្ត ដែលបានពលីជីវិតដើម្បីការពារឯករាជ្យភាពនិងសេរីភាពរបស់មាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ