លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកអោយដំណើរការផ្លូវហោះហើរថ្មីនៅប្រទេសថៃ

(VOVWORLD) -  ផ្លូវហោះហើរទាំងពីរជើង ដែលតភ្ជាប់ពីទីក្រុងបាងកកនិងទីក្រុងឈៀងរ៉ៃ ជាមួយខេត្តឧដុនថានី ដែលជាមជ្ឈមណ្ឌលនៃភាគឥសាន ប្រទេសថៃ ដែលមាន សហគមន៍ជនវៀតណាមធំជាងគេនៅប្រទេសថៃ។

នៅខាងក្រៅរបៀបវារៈនៃដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ច

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកអោយដំណើរការផ្លូវហោះហើរថ្មីនៅប្រទេសថៃ - ảnh 1 រូបថតៈ nhandan

ប្រជុំពាក់ព័ន្ធ នារសៀលថ្ងៃទី ២ ខែវិច្ឆិកានៅទីក្រុងបាងកក នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ បានចូលរួមក្នុងពិធីបើកផ្លូវហោះហើរថ្មី ចំនួន ២ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air នៅក្នុងប្រទេសថៃតែម្តង។

ផ្លូវហោះហើរទាំងពីរជើង ដែលតភ្ជាប់ពីទីក្រុងបាងកកនិងទីក្រុងឈៀងរ៉ៃជាមួយខេត្តឧដុនថានី ដែលជាមជ្ឈមណ្ឌលនៃភាគឥសាន ប្រទេសថៃ ដែលមានសហគមន៍ ជនវៀតណាមធំជាងគេនៅប្រទេសថៃ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកអោយដំណើរការផ្លូវហោះហើរថ្មីនៅប្រទេសថៃ - ảnh 2

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកអោយដំណើរការផ្លូវហោះហើរថ្មីនៅប្រទេសថៃ

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហ កម្មនិងពាណិជ្ជកម្មវៀតណាមបានវាយតម្លៃថា នេះគឺជាការខិតខំប្រឹងប្រែងគួរ ឱ្យកត់សម្គាល់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet  រួមទាំងការបង្កើតក្រុមហ៊ុន Thai Vietjet។ ការបើកផ្លូវហោះហើររវាងប្រទេសទាំងពីរនឹងរួមចំណែកជំរុញកិច្ចសហប្រតិ បត្តិការធុរកិច្ចនិងវិនិយោគរវាងវៀតណាមនិងថៃ។ រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់វិនិយោគិនថៃនៅវៀតណាមដោយនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាលនិងអាជ្ញាធរ ថៃគាំទ្រដល់ក្រុមហ៊ុន Vietjet ក៏ដូចជាវិនិយោគិនវៀតណាមនៅប្រទេសថៃផងដែរ។

នារសៀលនេះផងដែរ នៅទីក្រុងបាងកក នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រកាសផ្លូវហោះហើរ បាងកក - Da Nang និង Phuket - ទីក្រុងហូជីមិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines៕

ប្រតិកម្មទៅវិញ

ផ្សេងៗ