លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយប្រធានាធិបតីឈីលី
(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែមិនា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញធ្វើកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយប្រធានាធិបតីឈីលី លោក Sebastian Piñera ក្នុងឱកាសរំលឹកខួបលើកទី ៥០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឈីលី (២៥ មីនា ១៩៧១ - ២៥ មីនា ២០២១) ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc (រូបថត៖ VGP) |
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានាធិបតីឈីលីលោក Sebastian បានឯកភាពគ្នាលើវិធានការណ៍មួយចំនួនសំដៅពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលខាងមុខ រួមទាំងរក្សា ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងជាប្រចាំនូវយន្តការសហប្រតិបត្តិការ សម្របសម្រួលក្នុង ក្របខ័ណ្ឌសហប្រតិបត្តិការពហុភាគីនិងអន្តរតំបន់។
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាពង្រឹងការតភ្ជាប់រវាងបណ្ដាក្រសួង ស្ថាប័ន សហគ្រាស និងមូលដ្ឋាននៃភាគីទាំងពីរ ដើម្បីពង្រីកប្រកបដោយប្រសិទ្ធភាព ដោយទាញយកឱកាស នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - ឈីលី ដែលចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០១៤ ក៏ដូចជា ឆ្ពោះទៅការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) ក្រោយពីឈីលីបញ្ចប់ដំណើរការផ្តល់សច្ចាប័ន។
លោកនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានាធិបតីឈីលីលោក Sebastian Piñera ក៏បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិ សម្របសម្រួលយ៉ាងជិតស្និទ្ធិ ហើយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគី រួមចំណែកពង្រឹងទំនាក់ទំនងរវាងអាស៊ាននិងសម្ព័ន្ធភាពមហាសមុទ្រប៉ាស៊ីហ្វិករួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតំបន់ទាំងពីរផងដែរ៕