លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញផ្ញើសារអបអរសាទរជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២០
(VOVWORLD) - នៅក្នុងសារលិខិត លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានអត្ថន័យពិសេស បងប្អូនជនរួមជាតិខ្មែរអំណរឆ្នាំថ្មី ដោយបន្ថែមអាយុ បន្ថែមក្តីសង្ឃឹមនិងជំនឿជឿជាក់លើភព្វសំណាងល្អ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅសាលាពុទ្ធិកសិក្សាខ្មែរ នាថ្ងៃទី ៧ ខែមេសាឆ្នាំ ២០១៩ (រូបថតៈ VGP) |
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះគឺចំពេលដែលជំងឺរាតត្បាត COVID-19 កំពុងរាលដាល ហើយមានការវិវត្តន៍យ៉ាងស្មុគស្មាញ ហេតុដូច្នេះ ប្រទេសទាំងមូលក៏កំពុងចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតផង ការពារសុខភាព អាយុជីវិតរបស់ប្រជាជន និងការពារសុវត្ថិភាពសហគមន៍ទាំងមូលផង។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ជនរួមជាតិខ្មែរ ព្រះសង្ឃគ្រប់អង្គនិងអាណិកជនខ្មែរ បន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីភាព ព្យាយាមរៀនសូត្រ ព្យាយាមធ្វើពលកម្ម ផលិតកម្ម ហើយខិតខំដោយឥតឈប់ឈរដើម្បីទទួលបានសមិទ្ធិផលធំធេងថែមទៀត ដើម្បីរួមជាមួយប្រទេសទាំងមូល អនុវត្តប្រកបដោយជោគជ័យរាល់គោលដៅ និងភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ។
លោកនាយករដ្ឋមន្រ្តីបានជូនពរបងប្អូនជនរួមជាតិខ្មែរ ព្រះសង្ឃនិងអាណិជនខ្មែរ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២០ ប្រកបដោយសុវត្តិភាព សប្បាយរីករាយនិងសុភមង្គល៕