លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ អនុវត្តការនៅដាច់ដោយឡែកទូទាំងប្រទេសរយៈពេល ១៥ ថ្ងៃ ដោយធានាផ្គត់ផ្គង់គ្រប់គ្រាន់នូវទំនិញនិងស្បៀងអាហារចាំបាច់
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីវៀតណាមចេញសារាចរណែនាំ លេខ១៦ ចុះថ្ងែទី ៣១ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការអនុវត្តវិធានការណ៍បន្ទាន់ដើម្បីបង្ការនិង ទប់ស្កាត់ការរីករាលដាលនៃវីរ៉ុស COVID-19។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc |
សារាចរណែនាំ បានបញ្ជាក់ថា៖ ជំងឺរាតត្បាត COVID-19 កំពុងផ្ទុះរាលដាល ទូទាំងពិភព លោក និងនៅប្រទេសវៀត ណាម ដោយចំនួនករណីឆ្លងកាន់តែកើនឡើងយ៉ាងគំហុក ពីមួយថ្ងៃទៅមួយថ្ងៃ និងមាន ហានិភ័យឆ្លងរាលដាលនៅក្នុង សហគមន៍។ តាមការព្យាករណ៍ ជំងឺរាតត្បាតនេះ នឹងរាលដាលយ៉ាងឆាប់រហ័សក្នុងទ្រង់ទ្រាយធំ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត សុខភាពមនុស្សនិងសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ឈរលើស្មារតីដោយចាត់ទុកសុខភាពនិងអាយុជីវិតមនុស្សជាចម្បង ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនេះ នាយករដ្ឋមន្រ្តីបានស្នើសុំឲ្យក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នក្រោមឧិវាទរដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្តឬក្រុងស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់មជ្ឈិម ត្រូវផ្តោតការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដែលបាន ដាក់ចេញ ដោយគោរពតាមការណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីនិងគណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ពោលគឺ អនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការណ៍បន្ទាន់។
ជាក់ស្តែងគឺ អនុវត្តន៍ការនៅដាច់ដោយឡែកទូទាំងប្រទេស រយៈពេល ១៥ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ យោងតាមគោលការណ៍នេះ ក្រុមគ្រួសារនីមួយៗ នៅឲ្យឆ្ងាយពីក្រុមគ្រួសារដទៃទៀត, ភូមិមួយពីភូមិទៀត, ឃុំមួយពីឃុំមួយទៀត និងខេត្តមួយពីខេត្តមួយទៀត។ រីឯនៅតាមរោងចក្រ គឺត្រូវតែអនុវត្តគោលការណ៍រក្សាគម្លាតសុវត្ថិភាព ធ្វើការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ហើយបុគ្គលិក-កម្មករ ត្រូវតែពាក់ម៉ាសជាប់ជានិច្ច។ ក្រៅពីនេះ មនុស្សម្នាក់ៗគួរចាកចេញពីទៅក្រៅផ្ទះ សម្រាប់តែក្នុងករណីអាសន្នបន្ទាន់ ឬចាំបាច់ណាមួយប៉ុណ្ណោះ ដូចជាទៅទិញស្បៀង ឬថ្នាំសង្កូវ ឬមួយក៏ទៅបំពេញការងារ នៅតាមរោងចក្រ និងក្រុមហ៊ុនដែលមានតួនាទីសំខាន់។ ម៉្យាងវិញទៀត អ្នករាល់គ្នាត្រូវតែរក្សាគម្លាតយ៉ាងហោច ០២ម៉ែត្រពីគ្នា និងអនុវត្តវិធានការផ្សេងៗ ដើម្បីការពារសុខភាពក្រុមគ្រួសារ និងសុខភាពរបស់ពួកគេផ្ទាល់។
ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តីបានស្នើសុំបិទច្រកព្រំដែនសំខាន់ៗនិងច្រករបៀងជាបណ្តោះអាសន្ន ចាប់ពីម៉ោងសូន្យ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ នៅតាមច្រកព្រំដែនជាមួយឡាវនិងកម្ពុជា។ ជាពិសេស លោកនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនតំបន់នានា ត្រូវយកចិត្តទុកដាក់ដើម្បីធានានូវទំនិញ ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាជន៕