លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការកសាងច្បាប់ត្រូវតែច្បាមជាប់នឹងតម្រូវការនៃស្ថានភាពជាក់ស្ដែង
(VOVWORLD) - នៅថ្ងៃទី១៨ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោកPham Minh Chinh បាន អញ្ជើញធ្វើអធិបតីដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាលអំពីជំនាញច្បាប់ប្រចាំខែវិច្ឆិកា ឆ្នាំ ២០២១ ដែលពិភាក្សាអំពីការងារកសាងសេចក្ដីព្រាងច្បាប់។
ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VNA) |
នៅកិច្ចប្រជុំ រដ្ឋាភិបាលបានពិភាក្សាលើសំណើរអំពីកសាងសេចក្ដីព្រាងនៃច្បាប់ តម្លៃ (ធ្វើវិសោធនកម្ម) ច្បាប់ធានារ៉ាប់រងសុខាភិបាល (ធ្វើវិសោធនកម្ម) ច្បាប់ធានា រ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម) ច្បាប់ដោះដូរអេឡិចត្រូនិក (ធ្វើវិសោធនកម្ម) ច្បាប់រក្សា ទុក (ធ្វើវិសោធនកម្ម) ច្បាប់ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ (ធ្វើវិសោធនកម្ម)។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបណ្ដាតំណាងផ្ដល់មតិឲ្យត្រឹមត្រូវ ច្បាមជាប់នឹង ស្ថាន ការណ៍ ឆ្លើយតបនឹងតម្រូវការដ៏សម្បូរបែបនៃស្ថានភាពជាក់ស្ដែង បន្តលើកកំពស់ គុណភាពនៃការងារកសាងនិងសុក្រិតច្បាប់។
ចំពោះសំណើរអំពីការកសាងសេចក្ដីព្រាងច្បាប់ធានារ៉ាប់រងសុខាភិបាល (ធ្វើ វិសោធនកម្ម) លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “ត្រូវតែធានាសមភាព វឌ្ឍនភាពសង្គម ធានាគោលដៅគឺការធានារ៉ាប់រងសុខា ភិបាលសម្រាប់ប្រជាជនទាំងមូល ប៉ុន្តែស្រាវជ្រាវ បែងចែកកម្រិតឲ្យបានសមស្របនឹង លក្ខណៈនៃការអភិវឌ្ឍប្រទេសជាតិនាបច្ចុប្បន្ន។ ការធានារ៉ាប់រងសុខាភិបាល ត្រូវផ្សា ភ្ជាប់នឹងសុខុមាលភាពសង្គម ជំរុញទីផ្សារធានារ៉ាប់រងឲ្យល្អប្រសើរជាង ស្អាតស្អំ បើក ជាសាធារណៈ ប្រកបដោយតម្លាភាព ដើម្បីដោះស្រាយបាននូវការជំពាក់ជំពិនក្នុងការ អនុវត្តច្បាប់មុនៗ ក៏ដូចជាដើម្បីធ្វើស្ថាប័នភាវូបនីយកម្មនូវទស្សនៈថ្មីៗនៃមហាសន្និ បាតបក្សទូទាំងប្រទេសលើកទី១៣អំពីសុខុមាលភាពសង្គម និងសេចក្ដីសម្រេចចិត្ត លេខ២០នីតិកាលទី១២ ។ ធានាឲ្យប្រព័ន្ធសុខាភិបាលឯកជនក៏ចូលរួមក្នុងការពិនិត្យ ព្យាបាលជម្ងឺសម្រាប់ប្រជាជនផងដែរ”៕