លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការវិនិយោគលើវប្បធម៌គឺការវិនិយោគសម្រាប់ការអភិវឌ្ឍ

(VOVWORLD) - នាព្រឹកថ្ងៃទី ២ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ស្តីពីកិច្ចការសំខាន់ៗនិងបន្ទាន់ជាច្រើនក្នុងពេលខាងមុខ។ 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការវិនិយោគលើវប្បធម៌គឺការវិនិយោគសម្រាប់ការអភិវឌ្ឍ - ảnh 1នាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងមតិសន្និដ្ឋាននៅជំនួបធ្វើការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍ (រូបថតៈ VGP/Nhat Bac)

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការផ្លាស់ប្តូរការគិតនិងការពិចារណា ដោយចាត់ទុកប្រពៃណីវប្បធម៌ - ប្រវត្តិសាស្រ្តថាជាធនធាន ហើយការវិនិយោគលើវប្បធម៌គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ ដូច្នេះ ក្នុងពេលខាងមុខ ក្រសួងចាំបាច់ត្រូវផ្តោតលើការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍និងផែនការគៀរគរប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌។ លោកនាយករដ្ឋ មន្រ្តីបានស្នើឱ្យវិស័យវប្បធម៌ត្រូវផ្តោតលើការងារសំខាន់ៗជាក់ស្តែងមួយចំនួនដូចជា៖ ផ្តោតលើការអភិវឌ្ឍវិស័យសិល្បៈ; អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ឧស្សាហកម្មកំសាន្តដោយផ្អែកលើមូលដ្ឋាននៃវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ លើសក្តានុពលវិសេសវិសាល ប្រកួតប្រជែងរបស់ប្រទេសជាតិនិងសមិទ្ធិផលនៃបដិវត្តឧស្សាហកម្ម លើកទី ៤។

អញ្ជើញចែករំលែកជាមួយផ្នែកទេសចរណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយជំងឺរាតត្បាត កូវីដ - ១៩ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យវិស័យនេះ រួមដំណើរជាមួយរដ្ឋាភិបាលដើម្បីអនុវត្តន៍វិធីសមស្របបំផុត សម្រាប់រស់នៅជាមួយរោគរាតត្បាត ថែរក្សាផលិតកម្មនិងអាជីវកម្មនៅលើមូលដ្ឋានយុទ្ធសាស្រ្ត “វ៉ាក់សាំងនិង ៥ប្រការបង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩”។ ទន្ទឹមនឹងនេះវិស័យទេសចរណ៍ក៏ត្រូវយកចិត្តទុកដាក់លើការងារកសាងពាណិជ្ជសញ្ញាទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ