លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ កសាងខេត្ត Tuyen Quang ក្លាយជាខេត្តអភិវឌ្ឍន៍នាំមុខគេនៅតំបន់ទំនាបនិងព្រៃភ្នំភាគខាងជើង

(VOVWORLD) - ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យត្រូវខិតខំ ប្រឹងប្រែងកសាងខេត្ត Tuyen Quang ក្លាយទៅជាខេត្តអភិវឌ្ឍន៍នាំមុខគេនៅក្នុងតំបន់ ទំនាបនិងព្រៃភ្នំភាគខាងជើង ដែលយកការអភិវឌ្ឍផ្នែកកសិកម្ម រុក្ខប្រមាញ់ លក់ដូរ ទំនិញដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ធ្វើជាមុខព្រួញ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ កសាងខេត្ត Tuyen Quang ក្លាយជាខេត្តអភិវឌ្ឍន៍នាំមុខគេនៅតំបន់ទំនាបនិងព្រៃភ្នំភាគខាងជើង - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ថ្លែងនៅក្នុងជំនួបធ្វើការ។
(រូបថត៖ VNA)
នាព្រឹកថ្ងៃទី២៥ ខែធ្នូ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការតាមប្រព័ន្ធអនឡាញជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Tuyen Quang អំពីស្ថានការណ៍អភិវឌ្ឍសេដ្ឋកិច្ចសង្គម ការងារកសាងបក្សក្នុងឆ្នាំ ២០២១ ទិសដៅភារកិច្ចក្នុងឆ្នាំ២០២២ ព្រមទាំងដោះស្រាយសំណើរ មតិយោបល់ របស់ខេត្តចំពោះរដ្ឋាភិបាល និងក្រសួង ស្ថាប័នមជ្ឈឹមនានាផងដែរ។
ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យត្រូវខិតខំ ប្រឹងប្រែងកសាងខេត្ត Tuyen Quang ក្លាយទៅជាខេត្តអភិវឌ្ឍន៍នាំមុខគេនៅក្នុងតំបន់ ទំនាបនិងព្រៃភ្នំភាគខាងជើង ដែលយកការអភិវឌ្ឍផ្នែកកសិកម្ម រុក្ខប្រមាញ់ លក់ដូរ ទំនិញដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ធ្វើជាមុខព្រួញ។ ទន្ទឹមនឹងនោះ ផ្ដោតសំខាន់ ទៅលើការធ្វើអាជីវកម្ម ប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនូវប្រភពធនធាន សក្ដានុពល ប្រៀបខ្លាំងនានា លើកកំពស់គុណភាព ប្រសិទ្ធភាព កម្លាំងប្រកួតប្រជែងនៃខឿន សេដ្ឋកិច្ច អភិវឌ្ឍន៍ទម្រង់ទេសចរណ៍នានាក្លាយទៅជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ ខេត្ត; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស  សេដ្ឋកិច្ចសង្គមឲ្យកាន់តែទំនើប ជា ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធនគរ និងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។
ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីក៏បានតម្រូវឲ្យខេត្ត Tuyen Quang ជំរុញការ កសាង ពង្រឹងបក្សនិងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ និងរីកចម្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ ព្រមទាំងលើកកំពស់គុណភាពនៃជួរកម្មាភិបាល ប្រភពធនធានមនុស្ស ដើម្បីបំពេញតម្រូវការអភិវឌ្ឍផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ