លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ខេត្ត Hung Yen ត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដោយដើរទន្ទឹមនឹងការអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណី
(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្ត Hung Yen អំពីការងារកសាង បក្ស ស្ថានការណ៍អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការងារកសាងបក្សក្នុងឆ្នាំ២០២១ ក៏ដូច ជាទិសដៅ ភារកិច្ចក្នុងឆ្នាំ២០២២ផងដែរ។
លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យខេត្ត Hung Yen ជំរុញខ្លាំងការអនុវត្តយុទ្ធ សាស្ត្រទាំង៣នោះគឺ៖ កសាង គ្រប់គ្រងនិងរៀបចំអនុវត្តន៍ផែនការមេរបស់ខេត្ត ផ្ដល់ អាទិភាពដល់ការទាក់ទាញដើមទុន ពីគម្រោងធំៗ គម្រោងបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា ឌីជីថល ឧស្សាហកម្មជំនួយ; ផ្ដោតសំខាន់លើការកៀងគរប្រភពធនធានសម្រាប់វិនិ យោគលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម-សេវាកម្មនិងនគរ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍; យកចិត្តទុកដាក់ខ្ពស់ដល់ ការកសាងជួរកម្មាភិបាលដែលមានកិត្យានុភាព និងសមត្ថភាពដ៏លេចធ្លោ។ រួមជាមួយ គ្នានោះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមត្រូវការដើរទន្ទឹមនឹងការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ប្រពៃណី តម្លៃប្រវត្តិ សាស្ត្រ វប្បធម៌ដ៏វិសេសវិសាលនិងការពារបរិស្ថានផងដែរ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅពិធីប្រគល់សេចក្ដីសម្រេចចិត្តវិនិយោគ។ (រូបថត៖ VOV) |
នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញចូលរួមពិធី ប្រគល់សេចក្ដីសម្រេចរបស់ខេត្ត Hung Yen ស្ដីពីការអនុម័តគម្រោងវិនិយោគនិង បង្កើតគម្រោងវិនិយោគខ្នាតធំៗនៅខេត្ត Hung Yen ក្នុងដើមទុនសរុបប្រមាណ៦ពាន់ លានដុល្លាអាមេរិក។ លោកនាយករដ្ឋមន្រ្តីក៏មានប្រសាសន៍ផងដែរថា៖
“ខ្ញុំសំណូមពរឲ្យរដ្ឋអំណាចគ្រប់ជាន់ថ្នាក់នៃខេត្ត Hung Yen បន្តបង្កគ្រប់ លក្ខណៈទាំងអស់ដល់វិនិយោគិន កាត់បន្ថយបែបបទរដ្ឋបាល រំដោះផ្ទៃដីយ៉ាងឆាប់ រហ័ស ដើម្បីប្រគល់ដល់វិនិយោគិន; ជួយសម្រួលដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នេះជាលក្ខខណ្ឌដ៏សែនសំខាន់ដើម្បីធានាសុវត្ថិភាពសម្រាប់វិនិយោគិន ចូលរួម ចំណែកក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសម្រាប់វិនិយោគិនផងដែរ”។
ចំពោះវិនិយោគិនវិញ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអនុវត្តន៍ការសន្យា ដោយសកម្មភាពជាក់ស្ដែង ចូលរួមចំណែកទាក់ទាញបច្ចេកវិទ្យាខ្ពស់ចូលមក Hung Yen និងវៀតណាម ព្រមទាំងអនុវត្តន៍ឲ្យបានល្អការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍដ៏បៃតង ប្រកបដោយចីរភាព៕