លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចបរទេសដំបូងបង្អស់ក្នុងនាមប្រមុខរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដោយអះអាងពីអាទិភាពរបស់ វៀតណាមគឺរឹតបន្តឹងនិងពង្រឹងសាមគ្គីភាព ជួយបំរុងទៅវិញទៅមកជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។ 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញើញចេញដំណើរចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី (រូបថតៈ VGP/Nhat Bac)

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម Haji Hasanal Bolkiah ដែលជាប្រធានអាស៊ាន ២០២១, នាព្រឹកថ្ងៃទី ២៣ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចាកចេញពីទីក្រុងហាណូយ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេល ២ ថ្ងៃ។

នេះជាដំណើរទស្សនកិច្ចនៅឯបរទេសដំបូងបង្អស់ក្នុងនាមប្រមុខរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដោយអះអាងពីអាទិភាពរបស់វៀតណាមគឺរឹតបន្តឹងនិងពង្រឹងសាមគ្គីភាព ជួយទំនុកបំរុងគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។ ជាពិសេស លើកកម្ពស់តួនាទីមជ្ឈភាពនិងឋានៈរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើង ដើម្បីបង្កើត បរិយាកាសសន្តិភាពនិងអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗនិងតំបន់។ ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាស៊ានដើម្បីពិភាក្សាពីស្ថានភាពរបស់មីយ៉ាន់ម៉ា ដំណើរការកសាងសហគមន៍ ឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងទំនាក់ទំនងខាងក្រៅរបស់អាស៊ានមក លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបប្រជុំទ្វេភាគីជាមួយមេដឹកនាំប្រទេសអាស៊ានមួយចំនួន ដើម្បីជំរុញទំនាក់ទំនងការទូត និងផ្លាស់ប្តូរបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ