លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជាប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩

(VOVWORLD) - សេចក្តីសម្រេចចិត្តនេះត្រូវបាននាំចេញនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំដ៏សំខាន់ៗ ដើម្បីស្តាប់របាយការណ៍របស់រដ្ឋាភិបាលស្តីពីស្ថានភាពជំងឺរាតត្បាតនិងការអនុវត្តវិធានការបន្ទាន់ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញនិងខេត្តដទៃទៀត នៅថ្ងៃទី ២៤ ខែសីហា ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជាប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ - ảnh 1

តាមនោះ លោកនាយករដ្ឋមន្រ្តីដឹកនាំនិងចាត់ចែង ដោយផ្ទាល់ពីថ្នាក់មជ្ឈិម ដល់ថ្នាក់មូលដ្ឋាន ដោយបំពេញតម្រូវការនៃការកៀរគរ រាល់ប្រភពធន ធាននិងវិធានការទាំងអស់ឱ្យបានលឿននិងមានប្រសិទ្ធភាពបំផុតដើម្បីទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាត នៅទូទាំងប្រទេស។ អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “នៅពេលអនាគត យើងត្រូវតែបន្តធ្វើការដោយស្មារតីខ្លាំងក្លាជាងទៀត ហើយយើងក៏ត្រូវហ្នឹងនរចិត្តផងដែរ។ ល្អបំផុតប៉ុន្តែក៏ត្រូវមានប្រសិទ្ធភាព ថែមទាំងកោតសរសើរកន្លែងដែលធ្វើបានល្អ ព្រោះនៅកន្លែងជាច្រើន មានមនុស្សដែលហ៊ានលះបង់ខ្លួនឯងហើយត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ អ្វីៗ ដែលពិបាកបំផុត នោះគឺថា ឥឡូវនេះខិតខំព្យាយាមព្យាករណ៍ស្ថានការណ៍ឱ្យបានសកម្មនិងរៀប ចំសេណារីយ៉ូឆ្លើយតប ហើយគណៈកម្មាធិការដឹកនាំត្រូវតែមានផែនការជាក់ស្តែង មានវិធីសាស្ត្រនិងមានការបែងចែក ត្រឹមត្រូវតាមមុខងារ”។

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានស្នើឱ្យផ្តោតជាបន្ទាន់លើការអនុវត្តយុទ្ធសាស្ត្រ វ៉ាក់សាំង ដោយអនុវត្តន៍ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ជាពិសេសការផ្គត់ផ្គង់និងការរៀបចំវ៉ាក់សាំងនៅតំបន់សំខាន់ៗ ដែលចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺខ្លាំងដូចជា៖ ទីក្រុង ហូជីមិញ ខេត្ត Binh Duong ខេត្ត Dong Nai និងខេត្ត Long An ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ