លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រ ធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវលោក Thongloun Sisoulith ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith បានឯកភាពខ្ពស់អំពីទិសដៅនៃកិច្ច សហប្រតិបត្តិការនាពេលខាងមុខលើវិស័យផ្សេងៗ ដោយសង្កត់ធ្ងន់ថា នឹងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងនោះ សង្កត់ធ្ងន់លើការអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវលទ្ធផលនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ក៏ដូចជាកម្មវិធីសហប្រតិបត្តិការរវាងក្រសួងសាខានិងមូលដ្ឋាននៃប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ បន្តលើកកម្ពស់និងគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងសម្របសម្រួល ជំរុញនិងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងគម្រោងនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍកំពង់ផែ Vung Ang ១, ២, និង ៣ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្តែងក្តីរីករាយចំពោះការរីកចម្រើនដ៏ល្អរបស់ក្រុមហ៊ុនកំពង់ផែអន្តរជាតិឡាវ - វៀតណាម ដោយនាំមកនូវកំណើនល្អ។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលដើម្បីស្វែងរកដើមទុនវិនិ យោគនិងជំរុញការអនុវត្តគម្រោងតភ្ជាប់ផ្លូវដឹកជញ្ជូនរួមទាំងផ្លូវហាយវ៉េ ហាណូយ - វៀងចន្ទន៍និងផ្លូវដែក Vietiane - Vung Ang ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងវៀតណាម ឡាវនិងកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា នឹងចាប់ផ្តើមសាងសង់ឧទ្យានមិត្តភាពឡាវ - វៀតណាមនៅទីក្រុងវៀងចន្ទន៍នាពេលឆាប់ៗនេះ និងសម្របសម្រួលឱ្យបានល្អក្នុងការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពវៀតណាម - ឡាវ និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវក្នុងឆ្នាំ ២០២២។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ក៏បានចែករំលែកការវាយតម្លៃ លើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនិងប្រសិទ្ធភាពប្រភពទឹកដងទន្លេមេគង្គ។ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលនិងគាំទ្រគ្នាយ៉ាងជិតស្និតដោយរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ