លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ត្រូវការពន្លឿនការផលិតវ៉ាក់សាំងក្នុងស្រុក

(VOVWORLD) - បើតាមលោកនាយករដ្ឋមន្រ្តីចាត់ទុកថា ក្នុងការអនុវត្ត “យុទ្ធសាស្ត្រវ៉ាក់សាំង” មានខ្លឹមសារចំនួន៣នោះ គឺ៖ ការនាំចូលវ៉ាក់សាំង; ការស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេក វិទ្យានិងផលិតវ៉ាក់សាំងក្នុងស្រុក; ការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិត ថ្លៃជូនប្រជាជន។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ត្រូវការពន្លឿនការផលិតវ៉ាក់សាំងក្នុងស្រុក - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)
នារសៀលថ្ងៃទី២៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយតំណាងក្រសួង ស្ថាប័ន អង្គភាព ស្រាវជ្រាវ ផលិតវ៉ាក់សាំង និងអ្នកវិទ្យាសាស្ត្រនានា អំពីការងារស្រាវជ្រាវ ផលិតវ៉ាក់ សាំងបង្ការកូវីដ ១៩ ក្នុងស្រុក។
ថ្លែងនៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា ស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ លើពិភពលោកនិងក្នុងប្រទេសគឺស្មុគស្មាញនិង ពិបាកទាយទុកជាមុនណាស់។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត វៀតណាមត្រូវ ការប្រកាន់ខ្ជាប់នូវវិធានការស្នូលៗដូចជា៖ ម្ចាស់ការជានិច្ច លើកកំពស់ការប្រុង ប្រយ័ត្ន មិនអត្តនោម័តចំពោះជម្ងឺរាតត្បាត; អនុវត្តន៍យុទ្ធសាស្ត្រវ៉ាក់សាំង លើកកំពស់ មនសិការបស់ប្រជាជន ប្រតិបត្តិតាមបទបញ្ញត្តិបង្ការប្រឆាំងរោគរាតត្បាតនិយាយ ដោយឡែកក៏ដូចជាច្បាប់ និងបទបញ្ញត្តិរបស់បក្ស រដ្ឋ និយាយរួម។
បើតាមលោកនាយករដ្ឋមន្រ្តីចាត់ទុកថា ក្នុងការអនុវត្ត “យុទ្ធសាស្ត្រវ៉ាក់សាំង” មានខ្លឹមសារចំនួន៣ នោះ គឺ៖ ការនាំចូលវ៉ាក់សាំង; ការស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេក វិទ្យានិងផលិតវ៉ាក់សាំងក្នុងស្រុក; ការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិត ថ្លៃជូនប្រជាជន។ ខ្លឹមសារទាំង៣ខាងលើកំពុងត្រូវបានរដ្ឋាភិបាល ក្រសួង ស្ថាប័ននិង ខេត្ត ក្រុងពាក់ព័ន្ធទាំងអស់បញ្ជាណែនាំ រៀបចំអនុវត្តយ៉ាងប្ដូរផ្ដាច់។
កិច្ចប្រជុំលើកនេះ គឺសំដៅវាយតម្លៃឡើងវិញពីសមត្ថភាព លទ្ធផលនៃការ ស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេក វិទ្យាផលិតវ៉ាក់សាំងនៅក្នុងស្រុក; ពិនិត្យមើលបញ្ហាជំពាក់ ជំពិន ដើម្បីចាត់ការឲ្យទាន់ពេលវេលា តាមនោះពន្លឿនការផលិតវ៉ាក់សាំងក្នុងស្រុក ដោយឈរលើស្មារតីធានាលក្ខណៈទាន់ពេលវេលា ប៉ុន្តែត្រូវមានសុវត្ថិភាពនិង ប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ