លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បន្តផ្តោតយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារតបស្នងសង់គុណ
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែកក្កដា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ និងសាច់ញាតិយុទ្ធជនពលីក្នុងឱកាសខួបលើកទី ៧៤ នៃទិវាយុទ្ធជនពិការយុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២១។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូអ្នកតំណាងដែលមានគុណូបការៈចំពោះបដិវត្តន៍ (រូបថត៖ Duong Giang/TTXVN) |
ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះព្រឹទ្ធាចារ្យបដិវត្ត វីរៈអ្នកម្តាយវៀតណាម វីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ សាច់ញាតិយុទ្ធជនពលី និងជនដែលមានគុណូបការៈចំពោះបដិវត្តន៍។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា ការថែទាំដល់សុខភាព ជីវភាពទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាជនដែលមានកុណូបការៈតែងតែទទួលបាន ការ យកចិត្តទុកដាក់ពិសេសហើយជាភារកិច្ចនយោបាយសំខាន់និងជាប្រចាំរបស់បក្ស រដ្ឋនិងប្រព័ន្ធនយោបាយទាំងមូល។ ចលនានៃការតបស្នងសង់គុណបានរីកសាយ ភាយពាសពេញប្រទេសជាមួយនឹងកម្មវិធីជាក់ស្តែងនិងអត្ថន័យជាច្រើន។
លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច បន្តពិនិត្យឡើងវិញឱ្យកាន់តែទូលំទូលាយនូវគោលនយោបាយទាក់ទងនឹងប្រជាជន ដែលមានគុណូបការៈ គ្រួសារ គោលនយោបាយនិងស្នើដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហាជំពាក់ជំពិនឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមូល ដ្ឋាននានាត្រូវសម្របសម្រួលជាមួយភ្នាក់ងារនិងស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បន្ថែមទៀតលើការ ងារតបស្នងសង់គុណ ការងារជួសជួលឈាបនដ្ឋានយុទ្ធជនពលីផងដែរ៕