លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បេសកកម្ម​របស់អ្នកសារព័ត៌​មាន​គឺពោរពេញ​ទៅដោយអត្ថន័យ មោទនភាពយ៉ាងត្រចះត្រចង់ ប៉ុន្តែ​ក៏លំបាកលំបិន​យ៉ាង​ខ្លាំង

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែមិថុនា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាល និងធ្វើការជាមួយបណ្ដាទីភ្នាក់ងារសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៩៦ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២១) ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បេសកកម្ម​របស់អ្នកសារព័ត៌​មាន​គឺពោរពេញ​ទៅដោយអត្ថន័យ មោទនភាពយ៉ាងត្រចះត្រចង់ ប៉ុន្តែ​ក៏លំបាកលំបិន​យ៉ាង​ខ្លាំង - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាល និងធ្វើការជាមួយបណ្ដាទីភ្នាក់ងារសារព័ត៌មាន (រូបថត៖ VGP)

នៅក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា បេសកកម្មរបស់អ្នកសារព័ត៌មានគឺពោរពេញទៅដោយអត្ថន័យ មោទនភាព ត្រចះត្រចង់ ប៉ុន្តែក៏លំបាកយ៉ាងខ្លាំងក្លា៖ “ប្រវត្តិសាស្រ្តនៃការតស៊ូដើម្បីឯករាជ្យជូនមាតុប្រទេស បានចារឹកស្មាមជើងរបស់អ្នកសារព័ត៌មានរាប់ពាន់នាក់នៅលើសមរភូមិ ជាមួយ សេចក្ដីស្នេហារជាតិ ស្មារតីបដិវត្ត បញ្ញាឈ្លាសវាងវៃ អង់អាចក្លាហានរបស់យុទ្ធជននៅលើ សមរភូមិសារព័ត៌មាន ដើម្បីផ្សាយឲ្យទាន់ពេលវេលាអំពីការប្រយុទ្ធ ជំនឿជឿជាក់ ក្ដីមោទនភាពជាតិ ក្ដីសង្ឈឹមជ័យជំនះ ឯកភាពប្រទេសជាតិដល់ជនរួមជាតិ និងយុទ្ធជននៅទូទាំងប្រទេស។អ្នកកាសែតរាប់រយនាក់បានពលីជីវិតយ៉ាងអង់អាចក្លាហាននៅលើបណ្ដាសមរភូមិនៅទូទាំងមាតុភូមិ។ ប្រវត្តិសាស្រ្តនឹងជានិច្ចកាលមិនអាចបំភ្លេចនូរវាល់ការលះបង់ដ៏ធំធេង របស់អ្នកសារព័ត៌មានឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ