លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ៖ រៀបចំផែនការមេល្អ ទើប​មាន​គម្រោង និងវិនិយោគិនល្អ

(VOVWORLD) - នាថ្ងៃទី ១៩ ខែសីហា  លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រប័ន្ធវីដេអូ ស្ដីពីការងាររៀបចំផែនការមេ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ៖ រៀបចំផែនការមេល្អ ទើប​មាន​គម្រោង និងវិនិយោគិនល្អ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh  (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានក្រើនរំលឹកថា ការងារផែនការមេត្រូវត្រៀមរៀបចំជាមុនសិន ពោលគឺរៀបចំផែនការមេទូទៅលើគ្រប់ជ្រុងជ្រោយ តាមច្បាប់រៀបចំផែនការមេរបស់រដ្ឋសភា ដោយច្បាមជាប់សក្ដានុពល គុណសម្បត្តិប្រកួតប្រជែងរបស់ខេត្ត ក្រុង ក្រសួង ស្ថាប័ន អង្គភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយជោគជ័យ។ ប្រសិនបើរៀបចំផែនមេយ៉ាងល្អប្រសើរ ទើបអាចវាយតម្លៃយ៉ាងល្អលើសក្ដានុពល ឱកាស បញ្ហាប្រឈម ហើយតាមនោះចាត់វិធានការផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត ក្រុងនីមួយៗ។ រៀបចំផែនការមេល្អ ទើបមានគម្រោងល្អ វិនិយោគិនល្អ ព្រមទាំងប្រើប្រាស់ប្រភពទុនវិនិយោគសាធារណៈបានល្អ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយប្រសិទ្ធភាព។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ៖ រៀបចំផែនការមេល្អ ទើប​មាន​គម្រោង និងវិនិយោគិនល្អ - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត ក្រុងណាដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គម គឺត្រូវបន្តអនុវត្តន៍ឱ្យបានតឹងរ៉ឹង។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យខេត្ត ក្រុងនានាលើកត្រដែតស្មារតីជួយគ្នាទៅវិញទៅមក សាមគ្គីភាព ឯកភាព ព្រោះថា បើគ្រប់គ្រងបានជំងឺរាតត្បាតនៅទីក្រុងហូជីមិញ ទើបអាចគ្រប់គ្រងបានជំងឺរាតត្បាតនៅទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ