លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យ AstraZeneca បន្តផ្គត់ផ្គង់វ៉ាក់សាំងនិងថ្នាំព្យាបាលកូវីដ-១៩ជំនាន់ថ្មីសម្រាប់វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១៩ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Nitin Kapoor ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន AstraZeneca ប្រចាំវៀតណាមនិងទីផ្សារ អាស៊ីទើបលេចចេញ ដែលមកជួបសម្ដែងការគួរសម។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យ AstraZeneca បន្តផ្គត់ផ្គង់វ៉ាក់សាំងនិងថ្នាំព្យាបាលកូវីដ-១៩ជំនាន់ថ្មីសម្រាប់វៀតណាម - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយលោក Nitin Kapoor ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន AstraZeneca ប្រចាំវៀតណាមនិងទីផ្សារ អាស៊ីទើបលេចចេញ ដែលមកជួបសម្ដែងការគួរសម។ (រូបថត៖ VNA)
ក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ-១៩ បន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ លោកនាយក រដ្ឋមន្រ្តីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន ដាក់ពង្រាយយ៉ាងសកម្មបណ្ដាគម្រោងវិនិយោគ ដែលបានសន្យា ហើយបន្តផ្គត់ផ្គង់វ៉ាក់សាំងនិងថ្នាំព្យបាលកូវីដ-១៩ ជំនាន់ថ្មីសម្រាប់ វៀតណាមដើម្បីលើកកំពស់សមត្ថភាពការពារពីវីរុសបំប្លែងថ្មីៗ ក៏ដូចជាចែករំលែកបទ ពិសោធន៍អន្តរជាតិក្នុងការចាក់វ៉ាក់សាំងជូនកុមារអាយុ ពី៥ដល់១២ឆ្នាំផងដែរ។ លោក នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងជួយគាំទ្រ បង្កលក្ខណៈនិងបរិ យាកាសអំណោយផល ដើម្បីសម្ព័ន្ធក្រុមហ៊ុនដាក់ឲ្យដំណើរការគម្រោង វិនិយោគ លើ ការស្រាវជ្រាវ ផលិតនិងផ្ទេរប្រគល់បច្ចេកវិទ្យាថ្នាំឱសថនៅវៀតណាម។
រីឯខ្លួនវិញ ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន AstraZeneca ប្រចាំវៀតណាមនិងទីផ្សារ អាស៊ីទើបលេចចេញ លោក Nitin Kapoor បានបញ្ជាក់ពីគោលបំណងចង់ចូលរួមចំណែក បន្ថែមទៀតដល់ការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩។ លោក Nitin Kapoor ឲ្យដឹងថា សម្ព័ន្ធ ក្រុមហ៊ុនកំពុង ពិរចារណាលើការបន្តបញ្ចុះតម្លៃវ៉ាក់សាំងសម្រាប់វៀតណាម ហើយបញ្ជាក់ ផងដែរថា នឹងរួមដំណើរ ជួយឧបត្ថម្ភវៀតណាមក្លាយទៅមជ្ឈមណ្ឌលថ្នាំឱសថជួរមុខក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ