លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យប្រើបច្ចេកវិទ្យាជឿនលឿនបំផុត សម្រាប់គម្រោងគីមីឥន្ធនៈនិងចម្រាញ់ប្រេងដោយមានតម្លៃជាង៥ពាន់លានដុល្លាអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី១៦ ខែកុម្ភៈ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Roongrote Rangsiyopash ប្រធាន នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG (ថៃ) និងលោកស្រី Somhatai Panichewa នាយិកាប្រតិបត្តិក្រុមហ៊ុន Amata វៀតណាម។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យប្រើបច្ចេកវិទ្យាជឿនលឿនបំផុត សម្រាប់គម្រោងគីមីឥន្ធនៈនិងចម្រាញ់ប្រេងដោយមានតម្លៃជាង៥ពាន់លានដុល្លាអាមេរិក - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh (ខាងស្ដាំ) និង
លោក Roongrote Rangsiyopash ប្រធាន នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន SCG (ថៃ)។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុន SCG ដែលមាន កិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីជំរុញគម្រោងគីមីឥន្ធនៈនិងចម្រាញ់ប្រេងនៅក្នុង មណ្ឌលឧស្សាហកម្ម Long Son ខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀតណាម ក្នុងស្ថានភាពលំបាកដោយសារផលប៉ះពាល់នៃជម្ងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តី បានស្នើឲ្យ SCG ផ្ដោតការយកចិត្តទុកដាក់ហើយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ ក្រសួង ស្ថាប័ននិងខេត្តក្រុងនានារបស់វៀតណាម ដើម្បីឲ្យគម្រោងត្រូវបានបើក ដំណើរការដោយទាន់តាមផែនការ ធានាសុវត្ថិភាពនិងប្រសិទ្ធភាព ឆ្ពោះទៅរកការ ជំនួសនិងកាត់បន្ថយជាបណ្ដើរៗនូវការនាំចូលផលិតផលគីមីឥន្ធនៈ ផ្គត់ផ្គង់ប្រភពវត្ថុ ធាតុដើម ឥន្ធនៈដ៏សំខាន់ៗសម្រាប់ឧស្សាហកម្មផលិតកម្មក្នុងស្រុក បង្កើតឱកាស នាំចេញមុខទំនិញគីមីឥន្ធនៈ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យប្រើបច្ចេកវិទ្យាជឿនលឿនបំផុត សម្រាប់គម្រោងគីមីឥន្ធនៈនិងចម្រាញ់ប្រេងដោយមានតម្លៃជាង៥ពាន់លានដុល្លាអាមេរិក - ảnh 2ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានស្នើឲ្យ SCG ប្រើប្រាស់បច្ចេក វិទ្យាដ៏ជឿនលឿនបំផុត បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាស្អាតសម្រាប់គម្រោងនេះ ព្រម ទាំងជួយវៀតណាមលើកកំពស់សមត្ថភាពអភិបាលកិច្ច ទាក់ទាញប្រភពហិរញ្ញវត្ថុ បៃតង ព្រមទាំងស្នើឲ្យ Amata ពិចារណាពង្រីកការវិនិយោគចូលមកមណ្ឌលឧស្សាហ កម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម ក៏ដូចជាធ្វើជាស្ពានដើម្បីនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ ថៃនិយាយដោយឡែកនិងពិភពលោកនិយាយរួមមកបណ្ដាក់ទុននៅ វៀតណាម ក្នុង បរិបទដែលលំហូរទុន FDI លើពិភពលោកកំពុងកំណត់ឡើងវិញនូវខ្សែសង្វាក់ ផ្គត់ផ្គង់និងខ្សែសង្វាក់តម្លៃ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំ SCG និង Amata បានជម្រាបអំពីវឌ្ឍនភាពនៃ គម្រោងគីមីឥន្ធនៈនិងចម្រាញ់ប្រេងភាគខាងត្បូង ដោយមានដើមទុនសរុបចំនួន៥,១៦ ពាន់លានដុល្លាអាមេរិក ជាគម្រោងធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ SCG ដែលគ្រោងនឹង បន្តវិនិយោគជាដំណាក់កាលទី២ជាមួយនឹងបច្ចេកវិទ្យាជឿនលឿនតាមទិសបៃតង បរិយាប័ន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ