លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចុះពិនិត្យការងារព្យាបាលអ្នកជំងឺកូវីដ - ១៩ នៅតាមមូលដ្ឋាននិងអង្គភាពពេទ្យនៅខេត្ត Tay Ninh និងខេត្ត Long An

(VOVWORLD) -  នាព្រឹកថ្ងៃទី ១១ ខែកក្កដា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យនិងលើកទឹកចិត្តបុគ្គលិកពេទ្យនិងអ្នកជំងឺនៅមន្ទីរពេទ្យជំងឺរបេងនិងជំងឺសួត Tay Ninh និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ Tay Ninh (CDC Tay Ninh)។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចុះពិនិត្យការងារព្យាបាលអ្នកជំងឺកូវីដ - ១៩ នៅតាមមូលដ្ឋាននិងអង្គភាពពេទ្យនៅខេត្ត Tay Ninh និងខេត្ត Long An - ảnh 1លោកនាយករដ្ឋមន្រ្តីអញ្ជើញទស្សនាមន្ទីរពេទ្យពហុព្យាបាល ស្រុក 
 Tan Tru ដែលត្រូវបានប្តូរទៅជាមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ នៅខេត្ត Long An ដែលមានចំនួន ១០០ គ្រែ (រូបថតៈ VGP/Nhat Bac)

បច្ចុប្បន្ន មន្ទីរពេទ្យជំងឺរបេងនិងជំងឺសួត Tay Ninh កំពុងព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ៤២ នាក់ដែលអ្នកទាំងនេះសុទ្ធតែមានសុខភាពល្អ។ តាងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីបានសួរសុខទុក លើកទឹកចិត្តនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែង ស្មារតីឈ្នះលើការលំបាកនិងការលះបង់របស់កម្មាភិបាលនិងបុគ្គលិកនៅមន្ទីរពេទ្យ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យខេត្ត Tay Ninh ត្រូវមានវិធានការជាក់ស្តែង ដើម្បីកុំឲ្យជំងឺឆ្លងរាលដាលទៅកាន់កម្មាភិបាល ក្រុមគ្រូពេទ្យនិងឆ្លងពីមន្ទីរពេទ្យរហូតដល់តំបន់លំនៅដ្ឋានជុំវិញ។ ទន្ទឹមជាមួយគ្នានោះ ត្រូវតែគោរពឱ្យបានតឹងរឹងនូវបទបញ្ជាបង្ការនិងប្រយុទ្ធប្រឆាំងការរាលដាលរបស់មន្ទីរពេទ្យ និងក្រសួងសុខាភិបាល ដោយត្រូវតែពិនិត្យព្យាបាលផងនិងលើកទឹកចិត្តក៏ដូចជាយកចិត្តទុកដាក់លើស្មារតីរបស់អ្នកជំងឺ បង្កើតការជឿទុកចិត្តដល់អ្នកជំងឺផង។ ក៏នាព្រឹកនេះផងដែរ (ថ្ងៃទី ១១ ខែកក្កដា) លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ Tay Ninh (CDC Tay Ninh)។

មុននេះ នាយប់ថ្ងៃទី ១០ ខែកក្កដា លោកនាយករដ្ឋមន្រ្តីបានជួបពិភាក្សាការងារជាមួយគណៈ កម្មាធិការប្រជាជនខេត្ត Long An ស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ នៅទីនេះលោកនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតរបស់ខេត្ត។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់រដ្ឋាភិបាលនិងប្រជាជនខេត្ត Long An ត្រូវបូកសរុបនិង រីកសាយភាយគំរូនិងការអនុវត្តល្អៗ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ ដោយធ្វើបណ្តើរនិងដកពិសោធន៍បណ្តើរៗផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ