លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide

(VOVWORLD) -  នាថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២១ ពីទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide (រូបថត៖ VGP/Nhat Bac)

ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លា និងមានប្រសិទ្ធិភាព លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ៥ រួមមាន៖ បន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; គាំទ្រការទាក់ទងផ្ទាល់នឹងប្រភពផ្គត់ផ្គង់និងកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យាអំពីវ៉ាក់សាំងការពារ កូវីដ ១៩; លើកទឹកចិត្តនិងឧបត្ថម្ភសហគ្រាសជប៉ុនឱ្យបង្កើនការវិនិយោគនៅវៀត ណាម ឧបត្ថម្ភដល់ការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ មានការច្នៃប្រឌិត ផ្សាភ្ជាប់នឹងការផ្ទេរបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាខ្ពស់ បៃតងនិងស្អាត។ ទន្ទឹមនឹងនោះ គាំទ្រវៀតណាមក្នុងការអនុវត្ត “កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ” កសាងសេដ្ឋកិច្ចឌីជី ថលនិងសង្គមឌីជីថល ក៏ដូចជា បង្កើនការទទួលសិក្ខាកាមវៀតណាមទៅធ្វើការនៅជប៉ុន រួមទាំងបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រ កបដោយគុណភាពខ្ពស់ក្នុងស្ថានភាពថ្មី។

ដោយយល់ស្របនឹងសំណើររបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានអះអាងនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់ជប៉ុនដែលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាមហើយនឹងបន្តគាំទ្រដល់វៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យដឹកជញ្ជូន ថាមពល បរិស្ថាននិងកិច្ចសហប្រតិបត្តិការអវកាស។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បានសង្កត់ធ្ងន់ថា ជប៉ុននឹងផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាអតិបរមាជាមួយវៀតណាមដើម្បីធានានូវវ៉ាក់សាំងការពារ-១៩ ដែលចាំបាច់ ក៏ដូចជា ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល បន្តជួយ បណ្តុះបណ្តាលប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់វៀតណាម។

នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពគ្នា ក្នុងការបង្កើនកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងក្រសួង សាខានិងមូលដ្ឋាន ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមាននៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ; ត្រៀមរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងជប៉ុន (ឆ្នាំ ២០២៣) ឲ្យសក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក រួមទាំងបញ្ហាសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រីទាំងពីររូបបានយល់ព្រមបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ