លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែឧសភាឆ្នាំ២០២១

(VOVWORLD) - នៅទីនេះ រដ្ឋាភិបាលបានស្ដាប់របាយការណ៍និងពិភាក្សាអំពីការងារបង្ការទប់ ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩; វាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋក្នុងខែ ឧសភានិងក្នុងរយៈពេល៥ខែកន្លងមក; ព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋក្នុងឆមាសទី១ឆ្នាំ២០២១ និងដំណោះស្រាយនានាក្នុងឆមាសទី២

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែឧសភាឆ្នាំ២០២១ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)
នាថ្ងៃទី៣ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់លោក នាយករដ្ឋមន្រ្តី Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំជាប្រចាំខែឧសភាឆ្នាំ ២០២១។
នៅទីនេះ រដ្ឋាភិបាលបានស្ដាប់របាយការណ៍និងពិភាក្សាអំពីការងារបង្ការទប់ ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩; វាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋក្នុងខែ ឧសភានិងក្នុងរយៈពេល៥ខែកន្លងមក; ព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋក្នុងឆមាសទី១ឆ្នាំ២០២១ និងដំណោះស្រាយនានាក្នុងឆមាសទី២; វាយតម្លៃ ពីលទ្ធផលអនុវត្តផែនការវិនិយោគជាសាធារណៈក្នុងរយៈពេលមធ្យមដំណាក់កាល ២០១៦-២០២០ និងគម្រោងផែនការវិនិយោគជាសាធារណៈក្នុងរយៈពេលមធ្យម ដំណាក់កាល២០២១- ២០២៥។
ក្រៅពីនោះ រដ្ឋាភិបាលបានពិនិត្យមើលលើគម្រោងការណ៍នានាអំពីការកសាង ផ្លូវគោកល្បឿនលឿនសម្រាប់ដំណាក់កាល២០២១-២០២៥ ទិសដៅដល់ឆ្នាំ២០៣០ ព្រមទាំងការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលនីតិកាលទី១៥និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន ស្នើឲ្យអង្គប្រជុំត្រូវការពិភាក្សា វាយតម្លៃឲ្យបានត្រឹមត្រូវពីស្ថានភាព ហើយដាក់ចេញ ដំណោះស្រាយដើម្បីអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវភារកិច្ចនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ