លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការងាររៀបចំការបោះឆ្នោត

(VOVWORLD) - នារសៀលថ្ងៃទី ១០ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ស្តីពីការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១- ២០២៦។ 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការងាររៀបចំការបោះឆ្នោត - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VGP/Nhat Bac)

អញ្ជើញថ្លែងមតិ នៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើការ ច្បាមជាប់សមត្ថកិច្ចតាមបទប្បញ្ញត្តិ ដើម្បីរៀបចំការអនុវត្តល្អនៃការបោះឆ្នោត។ ក្រ សួងសុខាភិបាលបង្កើតស្តង់ដារនិងលក្ខណៈវិនិច្ឆ័យ សម្រាប់មូលដ្ឋានដែលថា តើសភាពការយ៉ាងដូចម្តេចទើបចាត់ទុក នោះជាតំបន់រាតត្បាត រួមទាំងមានវិធានការជាក់ស្តែងភ្ជាប់ជាមួយ ផង។ ទន្ទឹមជាមួយគ្នានោះ ក្រ សួង ស្ថាប័នពាក់ព័ន្ធនិងភ្នាក់ងារដែលស្ថិតចំណុះរដ្ឋាភិបាល បានបង្កើតសេណារីយ៉ូយ៉ាងសកម្ម ដើម្បីអនុវត្តន៍ការងារបោះឆ្នោតក្នុងលក្ខខណ្ឌកើតមានឡើងជំងឺរាតត្បាតកូវីដ ១៩។

លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ និងភ្នាក់ងារសារព័ត៌មាននានា បន្តជំរុញការឃោសនាស្តីពីការបោះឆ្នោតនិងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ តាមគ្រប់មធ្យោ បាយ ក្រោមទម្រង់ដ៏សម្បូរបែបនិងប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការទទួលបន្ទុកការបោះឆ្នោត ក្នុងមូលដ្ឋាន ដោយធានានូវល័ក្ខខ័ណ្ឌ អំពីមូលដ្ឋានសម្ភារៈ បច្ចេកទេសនិងឧបករណ៍សម្រាប់បម្រើការបោះ ឆ្នោត។ ជាពិសេស ផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ លើមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ