លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបប្រធានកិច្ចប្រជុំ COP ២៦
(VOVWORLD) - ក្នុងជំនួបនេះដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋា ភិបាលអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យានិងបទពិសោធន៍ ក្នុងការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចដែលបញ្ចេញចោលឧស្ម័នកាបូននិកតិច ហើយ លើកកំពស់សមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់នានា ដែលកំពុងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុនិងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ។
នាយករដ្ឋមន្រ្តីវៀត ណាម លោក Pham Minh Chinh (ខាងស្ដាំ) អញ្ជើញទទួលជួបលោក Alok Sharma រដ្ឋមន្រ្តីអង់គ្លេស ប្រធានកិច្ចប្រជុំCOP ២៦។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី២៨ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Alok Sharma រដ្ឋមន្រ្តី អង់គ្លេស ប្រធានកិច្ចប្រជុំលើកទី២៦របស់បណ្ដាភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិអំពីបម្រែបម្រួលអាកាសធាតុ (COP ២៦) ដែលកំពុងមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។ លោកប្រធាន COP ២៦ បានប្រគល់លិខិតរបស់ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដែលអញ្ជើញលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចូលរួមកិច្ចប្រជុំ COP ២៦ នាខែវិច្ឆិកាខាងមុខនៅអង់គ្លេស។
ក្នុងជំនួបនេះដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យរដ្ឋា ភិបាលអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យានិងបទពិសោធន៍ ក្នុងការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចដែលបញ្ចេញចោលឧស្ម័នកាបូននិកតិច ហើយ លើកកំពស់សមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់នានា ដែលកំពុងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុនិងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ។ ក្រៅពីនោះលោកនាយករដ្ឋមន្រ្តីមានបំណងថា រដ្ឋាភិបាល អង់គ្លេសនឹងជួយគាំទ្រ ហើយបង្កលក្ខណៈងាយស្រួលថែមទៀតក្នុងការផ្គត់ផ្គង់វ៉ាក់ សាំងបង្ការកូវីដ ១៩ ជូនវៀតណាមក៏ដូចជាពិចារណាជួយសម្រួលដល់ការផ្ទេរប្រគល់ បច្ចេកវិទ្យាផលិតវ៉ាក់សាំងផងដែរ។
រីឯខ្លួនវិញ លោកប្រធាន COP ២៦ Alok Sharma បានសង្កត់ធ្ងន់ថា វៀតណាម ជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗរបស់រដ្ឋាភិបាលអង់គ្លេស ដើម្បីត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំ COP ២៦។ លោក Alok Sharma បានស្វាគមន៍ការប្ដេជ្ញាចិត្តនិងការ ចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅក្នុងក្របខ័ណ្ឌពហុភាគីអំពីការប្រែប្រួលអាកាសធាតុ ហើយវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមសំដៅកាត់ បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់។ លោកប្រធាន COP ២៦ ក៏បានបញ្ជាក់ផង ដែរថា អង់គ្លេសនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ រួមទាំងការជំរុញការអភិវឌ្ឍនៃវិស័យថាមពលបៃតងផង៕