លោកនាយករដ្ឋមន្រ្តីបានសម្រេចផ្តល់ជាបណ្តោះអាសន្ននូវថវិកាចំនួន ៥០០ ពាន់លានដុង ជាជំនួយបន្ទាន់សម្រាប់បណ្តាខេត្តភាគកណ្តាល
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីអនុវត្តន៍វថិការដែលមជ្ឈឹម ជួយឧបត្ថម្ភប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកនាយករដ្ឋមន្រ្តីបានសម្រេចផ្តល់ជាបណ្តោះអាសន្ននូវថវិកាចំនួន ៥០០ ពាន់លានដុង ជាជំនួយបន្ទាន់សម្រាប់បណ្តាខេត្តភាគកណ្តាល |
លោកនាយករដ្ឋមន្រ្តី បានសម្រេចផ្តល់ជាបណ្តោះអាសន្ននូវថវិកាចំនួន ៥០០ ពាន់លានដុងពីទុនបម្រុងថវិកាមជ្ឈឹម ឆ្នាំ ២០២០ ដើម្បីបំពេញបន្ថែមថវិកាសម្រាប់ខេត្តចំនួន ៥ នៅភាគកណ្តាល ក្នុងបំណងបំពេញភារកិច្ចជួយសង្គ្រោះ តាមគោលនយោបាយសន្តិសុខសង្គម និង ជំនះពុះពានូវផលវិបាកបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ដោយយោងទៅតាមច្បាប់និងគោលនយោបាយរបស់ប្រទេសជាតិ។ បណ្តាខេត្តទទួលបានថវិកាបន្ថែមរួមមាន ខេត្ត Quang Binh បាន ១០០ ពាន់លាន ដុង; ខេត្ត Quang Tri បាន ១០០ ពាន់លានដុង; ខេត្ត Thua Thien-Hue បាន ១០០ ពាន់លានដុង; ខេត្ត Quang Nam បាន ១០០ ពាន់លានដុង និងខេត្ត Ha Tinh បាន ១០០ ពាន់លានដុង។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីប្រើប្រាស់ថវិការដែលមជ្ឈឹមជួយឧបត្ថម្ភប្រកបដោយការទទួលខុសត្រូវខ្ពស់៕