លោកនាយករដ្ឋមន្រ្តីមានបំណងចង់ឲ្យទីក្រុងហូជីមិញបន្តរក្សារឹងមាំនូវតួនាទីនាំមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
(VOVWORLD) - យោងតាមរបាយការណ៍នៅមហាសន្និបាត ក្នុងរយៈពេល៥ឆ្នាំកន្លង ទៅ ទីក្រុងហូជីមិញនៅតែរក្សាបាននូវតួនាទីនាំមុខក្នុងខឿនសេដ្ឋកិច្ចជាតិ។ តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងដំណាក់កាល២០១៥-២០២០សម្រេចបានចំនួន៦,៤១% ស្រូបយក ២២,២%នៃទំហំសេដ្ឋកិច្ចរបស់ ប្រទេសទាំងមូល ហើយរួមវិភាគទាន ២៧%នៃថវិការដ្ឋ។
នាព្រឹកថ្ងៃទី១៥ តុលា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមមហាសន្និបាតបក្សភាគទីក្រុង ហូជីមិញលើកទី១១។
យោងតាមរបាយការណ៍នៅមហាសន្និបាត ក្នុងរយៈពេល៥ឆ្នាំកន្លង ទៅ ទីក្រុងហូជីមិញនៅតែរក្សាបាននូវតួនាទីនាំមុខក្នុងខឿនសេដ្ឋកិច្ចជាតិ។ តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងដំណាក់កាល២០១៥-២០២០សម្រេចបានចំនួន៦,៤១% ស្រូបយក២២,២%នៃទំហំសេដ្ឋកិច្ចរបស់ ប្រទេសទាំងមូល ហើយរួមវិភាគទាន២៧%នៃថវិការដ្ឋ។ ទីក្រុងហូជីមិញក៏ ជាមជ្ឈមណ្ឌលឧស្សាហកម្មនិងសេវាកម្មធំបំផុតក្នុងប្រទេសផងដែរ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅមហាសន្និបាតបក្សភាគទីក្រុងហូជីមិញ។ (រូបថត៖ VGP) |
អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅមហាសន្និបាត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“កសាងទីក្រុងហូជីមិញឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ ដែលអភិវឌ្ឍយ៉ាង ឆាប់រហ័ស ប្រកបដោយចីរភាព បន្តដើរតួនាទីនាំមុខក្នុងខឿនសេដ្ឋកិច្ចជាតិ ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេក វិទ្យានិងវប្បធម៌នៃតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំងក្លានូវ ការអភិវឌ្ឍវប្បធម៌ សមភាពសង្គម លើកកំពស់សុខុមាលភាពសង្គម កសាងគ្រួសារសុភមង្គល។ ភារកិច្ចនេះរបស់ទីក្រុងធ្ងន់ធ្ងរពិតមែនតែត្រចះត្រចង់ ណាស់។ ទីក្រុងហូជីមិញមានសក្ដានុភាពនិងឧត្តមភាពដែលគ្មាននៅកន្លែង ផ្សេងណាមួយទេ ដូចជាប្រភពធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ ការត្រួសត្រាយលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រីក ចម្រើននិងសម្បូរទៅដោយសក្ដានុភាព ព្រមទាំងឧត្តមភាពក្នុងវិស័យ សំខាន់ៗដូចជាឧស្សាហកម្ម សេវាកម្ម កសិកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍និងទីក្រុងឆ្លាតវៃ”។
ក្នុងអាណត្តិ២០២០-២០២៥ បក្សភាគទីក្រុងហូជីមិញប្ដេជ្ញាចិត្តកសាង និងអនុវត្តកម្មវិធីលោតផ្លោះចំនួន៣លើវិស័យ៖ គ្រប់គ្រងទីក្រុង អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍធនធានមនុស្សនិងវប្បធម៌៕