លោកនាយករដ្ឋមន្រ្តីយល់ព្រមឲ្យនាំចេញអង្ករឡើងវិញ ប៉ុន្តែត្រូវធានាសន្តិសុខស្បៀងផង
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ទើបបានផ្តល់មតិអំពីការនាំចេញអង្ករ ក្នុងបរិបទនៃជំងឺរាតត្បាតនិងគ្រោះរាំងស្ងួតនិងការជ្រាបចូលជាតិប្រៃ។
លោកនាយករដ្ឋមន្រ្តីយល់ព្រមឲ្យនាំចេញអង្ករឡើងវិញ ប៉ុន្តែត្រូវធានាសន្តិសុខស្បៀងផង (រូបថតៈ VGP) |
លោកនាយករដ្ឋមន្រ្តី បានចាត់ឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដឹកនាំនិងសម្របសម្រួល ជាមួយក្រ សួងហិរញ្ញវត្ថុ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសម្រេចចិត្តនិងអនុវត្តផែនការនាំចេញអង្ករដូចដែលបានលើកឡើងខាងលើ ដោយធានា ថា មិនមានផលប៉ះពាល់ដល់សន្ដិសុខស្បៀងជាតិ មិនអនុញ្ញាតឱ្យមានការខ្វះខាតអង្ករក្នុងគ្រប់កាលៈទេសៈជាដាច់ខាត ជាពិសេស ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ និងស្ថាន ភាពនៃការរីករាលដាល COVID-19 នាបច្ចុប្បន្ន ហើយត្រូវធ្វើរបាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីនូវបញ្ហាដែលកើតឡើង។
នៅចំពោះមុខ ក្នុងខែមេសានេះអនុញ្ញាតឲ្យនាំចេញអង្ករចំនួន ៤០០.០០០ តោនសិន។ ក្នុងសប្តាហ៍ចុងក្រោយនៃខែមេសា ដោយផ្អែកលើការវិវត្តនៃជំងឺនិងរបាយការណ៍របស់ក្រសួងនិងសាខានានានោះ លោកនាយករដ្ឋមន្រ្តីនឹងពិចារណានិងសម្រេចទិសដៅនៃការដឹកនាំការនាំចេញអង្ករសម្រាប់ខែឧសភា៕