លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាលស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាល ស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាត្បាតកូវីដ ១៩។

លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំរបស់រដ្ឋាភិបាលស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំរដ្ឋាភិបាល (រូបថត៖ TTXVN)

ក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យសមាជិករដ្ឋាភិបាលទាំងអស់ ធ្វើការពិភាក្សាយ៉ាងជ្រាលជ្រៅអំពីការងារបង្ការ ទប់ស្កាត់ជំងឺរាត ត្បាត កូវីដ ១៩ ក្នុងរយៈពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន ដោយដកចេញមេរៀន និងធ្វើការវាយតម្លៃពីស្ថានភាពដើម្បីនាំចេញដំណោះស្រាយប្រកប ដោយប្រសិទ្ធភាពបំផុត សម្រាប់ការងារបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។ ក្នុងនោះ ផ្តោតសំខាន់លើបញ្ហាដូចជា៖ ការងារដឹកនាំនិងដាក់ចេញទិសដៅក្នុងការការ ងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩;  ដំណោះស្រាយនិងវិធីសាស្រ្តដែលបានអនុវត្តន៍ក្នុង រយៈពេលកន្លងមក; សមត្ថភាពទប់ទល់របស់ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ ចំពោះមុខស្ថានភាពដែលមិននឹកស្មានដល់។

សូមគូសបញ្ជាក់ថា គិតត្រឹមម៉ោង ១២ ថ្ងៃទី ១៧ ឧសភា វៀតណាមមានអ្នកជំងឺឆ្លង កូវីដ ១៩ ចំនួន ៤.២៤២ នាក់ក្នុងនោះអ្នកជំងឺ ៣៧ នាក់បានស្លាប់។ បច្ចុប្បន្ននេះ ផ្នែកនានានិងមូលដ្ឋានទាំងអស់ កំពុងអនុវត្តន៍យ៉ាងម៉ឺងមាត់នូវការបញ្ជានែនាំនិងបទប្បញ្ញត្តិស្តីពីបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ