លោកនាយករដ្ឋមន្រ្តីវៀតណាមចេញផ្សាយសារទូរលេខស្ដីពីការបង្កើនការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19
(VOVWORLD) - នាថ្ងៃទី២ ធ្នូ លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានចេញ ផ្សាយសារទូរលេខស្ដីពីការបង្កើនការអនុវត្តការងារបង្ការ ប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាត Covid-19។
លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបណ្ដាក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នក្រោមឱវាទមជ្ឈឹម គណៈកម្មា ធិការប្រជាជនខេត្ត និងទីក្រុងក្រោម ឱវាទមជ្ឈឹមនានា បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការគ្រប់គ្រងយ៉ាងតឹងរឹង ប្រភពឆ្លងមេរោគនៅខាងក្រៅប្រទេស កំណត់តំបន់កើតមានជម្ងឺដើម្បី កំចាត់ការឆ្លងមេរោគយ៉ាងដាច់ខាត ហើយអនុវត្តការព្យាបាលនៅក្នុង ប្រទេសឲ្យមានប្រសិទ្ធភាព។ ទន្ទឹមនេះ បង្កើនការប្រុងប្រយ័ត្ន លើកកំពស់ ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ស្ងប់ចិត្តឆ្លើយតបនឹងគ្រប់ករណី អនុវត្ត យ៉ាងប្ដូរផ្ដាច់ ព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដែលបានដាក់ចេញផងដែរ។
លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យត្រូវបន្តឃោសនាអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ជាពិសេសគឺកុំឲ្យធ្វេសប្រហែស ព្រមទាំង ណែនាំប្រជាជនលើកកំពស់ការប្រុងប្រយ័ត្ន ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបង្កឡើងភាពច្របូកច្របល់ក្នុងសហគមន៍៕