លោកនាយករដ្ឋមន្រ្តីស្នើឱ្យទីក្រុងហាណូយបញ្ចប់ផែនការដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០

(VOVWORLD) -  អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី ២០ ខែមេសា ជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើឱ្យទីក្រុងហាណូយ ខិតខំប្រឹងប្រែងដើម្បីសម្រេចផែនការដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០ នេះ។  

ក្នុងបរិបទនៃការរីករាលដាលនៃ COVID-19 ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក ដល់ប្រទេសជាតិទាំងមូលនិងទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីបានលើកឡើងពីតម្រូវការមួយចំនួនសម្រាប់ទីក្រុងហាណូយចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ។ ជាដំបូង ទីក្រុងហាណូយត្រូវធ្វើជាគំរូក្នុងការអនុវត្តការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពបំផុត។  ទន្ទឹមនឹងភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ  ទីក្រុងហាណូយត្រូវព្យាយាមបំពេញគោលដៅជាមូលដ្ឋានដែលបានដាក់ចេញតាំងពីដើមឆ្នាំមក  ក្នុងនោះមានទាំងកំណើនសេដ្ឋកិច្ច ការបង្កើតការងារធ្វើ និងចំណូលថវិកាជាដើម។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា វៀតណាមត្រូវបោះជំហានទៅមុខ ដោយធ្វើជាគំរូ ជាក្បាលម៉ាស៊ីនដើម្បីអភិវឌ្ឍប្រទេសទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ