លោកនាយករដ្ឋមន្រ្តីសម្រេចចិត្តបំពេញបន្ថែមថវិកាសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ ១៩
(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងសុខាភិបាល កសាងនិងដាក់ជូន អាជ្ញាធរមានសមត្ថកិច្ចនូវផែនការមេអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ ឆ្នាំ២០២១ (រួមមានផែនការលម្អិតអំពីការទិញនិងប្រើប្រាស់វ៉ាក់សាំងចំនួន១៥០ លានដូស)។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានសម្រេចចិត្តដកទឹកប្រាក់ជិត ១២៤០ពាន់លានដុងពីប្រភពបម្រុងទុកនៃថវិកាមជ្ឈឹមឆ្នាំ២០២១ដើម្បីបំពេញបន្ថែម ដល់គម្រោងចំណាយថវិការដ្ឋឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលសម្រាប់ការទិញនិងចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងសុខាភិបាល កសាងនិងដាក់ជូន អាជ្ញាធរមានសមត្ថកិច្ចនូវផែនការមេអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ ឆ្នាំ២០២១ (រួមមានផែនការលម្អិតអំពីការទិញនិងប្រើប្រាស់វ៉ាក់សាំងចំនួន១៥០ លានដូស)៕