លោកនាយករដ្ឋមន្រ្តីអង់គ្លេសបានអះអាងថាការពន្យារពេល Brexit គឺមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិទេ

(VOVWORLD) - ព្រះមហាក្សត្រីអេលីហ្សាបែតទី ២ បានយល់ព្រមឲ្យរៀបចំការបោះឆ្នោតសកលមុនកាលកំណត់នៅចក្រភពអង់គ្លេសនៅថ្ងៃទី ១២ ខែធ្នូខាងមុខនេះ។ នេះគឺជាព័ត៌មានដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានឲ្យដឹងថាកាលពីថ្ងៃទី ៦ ខែវិច្ឆិកានៅពេលលោកបើកយុទ្ធនាការរកសម្លេងឆ្នោតជាផ្លូវការនៅខាងក្រៅវិមាននាយករដ្ឋមន្រ្តីនៅវិថី Downing ។
លោកនាយករដ្ឋមន្រ្តីអង់គ្លេសបានអះអាងថាការពន្យារពេល Brexit គឺមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិទេ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ AFP/TTXVN)

លោក Boris Johnson បានអះអាងថាគ្មាននរណាម្នាក់ចង់ឱ្យមានការបោះឆ្នោតមុនកាលកំណត់នោះឡើយ ប៉ុន្តែអង់គ្លេសគ្មានជម្រើសណាមួយទៀតទេ ហើយលោកក៏បានចោទប្រកាន់ក្រុមប្រឆាំងកំពុងរារាំង Brexit ។ លោកបានសង្កត់ធ្ងន់ថាការពន្យាពេល Brexit គឺមិនផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិនិងសេដ្ឋកិច្ចអង់គ្លេសទេ ព្រមទាំងបានបញ្ជាក់ថាកិច្ចព្រមព្រៀង Brexit ដែលលោកបានឯកភាពជាមួយថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុបគឺជា“ កិច្ចព្រមព្រៀងដ៏ធំសម្រាប់ប្រទេសអង់គ្លេសតែម្តង” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ