លោកនាយករដ្ឋមន្រ្តីអង់គ្លេសស្វែងរកវិធីបន្ធូរស្រាលភាពតានតឹងជាមួយបារាំង
(VOVWORLD) - បារាំងបានសម្ដែងការខឹងសម្បារចំពោះព័ត៌មានដែលថា ដៃគូ AUKUS (អង់គ្លេស-អាមេរិក-អូស្ត្រាលី) បានជួយអូស្ត្រាលីមាននាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែររបស់អាមេរិក ហើយលុបចោលកិច្ចព្រមព្រៀងក្នុងតម្លៃ៤០ពាន់លានដុល្លា អាមេរិកដែលបានចុះហត្ថលេខាជាមួយទីក្រុងប៉ារីស។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson។ (រូបថត៖ AFP/TTXVN) |
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson កំពុងស្វែងរកវិធីបន្ធូរស្រាល ស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងជាមួយបារាំង បន្ទាប់ពីប្រទេសនេះនិងអាមេរិក បានចុះហត្ថលេខាលើកិច្ចសន្យាផលិតនាវាមុជទឹកជាមួយអូស្ត្រាលី។
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានដកស្រង់ប្រសាសន៍របស់លោកនាយក រដ្ឋមន្រ្តី Johnson នៅពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉ក (អាមេរិក) កាលពីថ្ងៃទី១៩ ខែកញ្ញា ដែលសង្កត់ធ្ងន់ថា អង់គ្លេសមានមោទនភាពខ្លាំងចំពោះ ទំនាក់ទំនងជាមួយបារាំង។ អង់គ្លេសនិងបារាំងកំពុងសហការគ្នាដាក់ពង្រាយប្រតិបត្តិ ការយោធារួម នៅប្រទេសម៉ាលី និងប្រទេសបាល់ទិកផ្សេងៗទៀត ក៏ដូចជាសហប្រតិ បត្តិការក្នុងកម្មវិធីសាកល្បងនុយក្លេអ៊ែរផងដែរ។
មុននោះ បារាំងបានសម្ដែងការខឹងសម្បារចំពោះព័ត៌មានដែលថា ដៃគូ AUKUS (អង់គ្លេស-អាមេរិក-អូស្ត្រាលី) បានជួយអូស្ត្រាលីមាននាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែររបស់អាមេរិក ហើយលុប ចោលកិច្ចព្រមព្រៀងក្នុងតម្លៃ៤០ពាន់លានដុល្លា អាមេរិកដែលបានចុះហត្ថលេខាជាមួយទីក្រុងប៉ារីស។ តាមនោះ អូស្ត្រាលីនឹងដំឡើង នាវាមុជទឹកនុយក្លេអ៊ែរចំនួន៨គ្រឿងដោយមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអាមេរិកនិងអង់គ្លេស៕