លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទូទាំងប្រទេសស្តីពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩

(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានរំលឹកឡើងវិញនូវពាក្យស្លោកស្តីពីការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ដោយផ្លាស់ប្តូរពីការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនារវាងការងារបង្ការនិងការវាយប្រហារ។ 
លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទូទាំងប្រទេសស្តីពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ ស្តីពីការការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ៧ ឧសភា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានគូសបញ្ជាក់ថា កុំអោយមនុស្សម្នាក់ខ្វះការយល់ដឹងពីការងារបង្ការទប់ស្កាត់ជំងឺរាត្បាតបណ្តាលឲ្យសង្គមទាំងមូលរងផលប៉ះពាល់ទាល់តែសោះ។ ហើយមិនត្រូវធ្វេសប្រហែស មិនអត្តនោម័ត ប៉ុន្តែក៏មិនគួរភ័យស្លន់ស្លោ ដែលនាំចេញសេចក្តីសម្រេចចិត្តធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ច។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានរំលឹកឡើងវិញនូវពាក្យស្លោកស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត ដោយផ្លាស់ប្តូរពីការរួមបញ្ចូលគ្នាប្រកប ដោយសុខដុមរមនារវាងការងារបង្ការនិងការវាយប្រហារ។ លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យបន្តចាត់វិធានការយ៉ាងម៉ឺងមាត់សម្រាប់អ្នកឆ្លងដែនខុសច្បាប់ អ្នកមិនគោរពតាមបទ ប្បញ្ញត្តិស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត។

នៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ បានស្នើក្រសួងស្ថាប័ននិងមូលដ្ឋាននានាត្រូវចាត់វិធានការឆ្លើយតបនឹងជំងឺយ៉ាងម៉ឺងម៉ាត់ជាងមុន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ