លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមទិវាសហគ្រិនភាពជាតិរបស់សិស្សានុសិស្សនិងនិស្សិតលើកទី៦
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ឧសភា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមទិវាសហគ្រិនភាពជាតិរបស់សិស្សានុសិស្សនិងនិស្សិតលើកទី៦។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីរួមដៃគ្នាអនុវត្តគម្រោង “ជួយគាំទ្រសិស្សានុសិស្សនិងនិស្សិតចាប់ផ្ដើមអាជីវកម្មដល់ឆ្នាំ ២០២៥”។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ VOV) |
ថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសិស្សានុសិស្សនិងនិស្សិតប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីប្ដេជ្ញាចិត្តថា៖ “បណ្តុះគំនិត; បំផុសចំណង់ចំណូលចិត្ត; ប្តេជ្ញាចិត្ត ខិតខំព្យាយាម; ប្រឈមមុខនឹងការសាកល្បង ទទួលយកហានិភ័យ បង្កើតអាជីពដោយជោគជ័យ” តាមនោះរួមចំណែកទាំងកម្លាំងកាយចិត្តនិងបញ្ញាចំពោះបុព្វហេតុកសាងមាតុភូមិនិងប្រទេសជាតិឲ្យកាន់តែអារិយ្យធម៌ សម្បូររុងរឿងនិងស្រស់ស្អាត។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមដំណាក់កាល ២០២១ - ២០៣០ កំណត់ការអភិវឌ្ឍធនធានមនុស្សដោយផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជារបកគំហើញមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី គឺជាគោលនយោបាយជាតិចម្បងសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលថ្មី។; គឺជាកម្លាំងចលករដ៏សំខាន់ដើម្បីជំរុញកំណើន បង្កើតរបកគំហើញនៃផលិតភាព គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ច ក៏ដូចជារបស់ផ្នែក វិស័យ តំបន់ មូលដ្ឋាន និងសហគ្រាសនីមួយៗផងដែរ។ ដើម្បីឱ្យសហគ្រិនភាពរបស់សិស្សានុសិស្សនិងនិស្សិត មានការរីកចម្រើន ហើយក្លាយជាចលនាទូទាំងប្រទេសពិតប្រាកដនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងអប់រំ និងបណ្តុះបណ្តាលគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋានទាំងអស់ ផ្ដោតសំខាន់លើការអនុវត្តភារកិច្ចជាក់លាក់ឱ្យបានខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយបច្ចុប្បន្ន; ពង្រឹងការតភ្ជាប់រវាងសាកលវិទ្យាល័យ មហាវិទ្យាល័យ ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ ដែលត្រូវបានបំពាក់ដោយឧបករណ៍ទំនើបយ៉ាងពេញលេញ; បង្កើនការកៀរគរ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញសហគ្រិនភាព និងការច្នៃប្រឌិតក្នុរបស់សិស្សានុសិស្សនិងនិស្សិត។
លោកនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយនិស្សិត។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ចាំបាច់ត្រូវ តភ្ជាប់មជ្ឈមណ្ឌលជួយឧបត្ថម្ភនិស្សិតចាប់ផ្ដើមអាជីវកម្ម នៅក្នុងសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈជាមួយនឹងមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មនៅតាមមូលដ្ឋាន បង្កើតបណ្តាញតភ្ជាប់ការចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិ; តភ្ជាប់មូលដ្ឋានជាមួយសាកលវិទ្យាល័យក្នុងការកុម្មុងកុម្ម៉ុងនិងប្រគល់ភារកិច្ចអំពីការការអភិវឌ្ឍគម្រោងចាប់ផ្តើមអាជីវកម្ម ដោយឈរលើស្មារតីនៃការដោះស្រាយបញ្ហាជាក់ស្ដែងនៅមូលដ្ឋាន។ ល៕