លោកនាយករដ្ឋមន្រ្តីអញ្ជើញទស្សនាកាសែត Nhan dan ក្នុងឱកាសខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម

(VOVWORLD) -  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២០) នាយប់ថ្ងៃទី ១២ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងអបអរសាទរកាសែត Nhan dan (កាសែតប្រជាជន) ផងដែរ។

លោកនាយករដ្ឋមន្រ្តីអញ្ជើញទស្សនាកាសែត Nhan dan ក្នុងឱកាសខួបលើកទី ៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

នៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើឱ្យកាសែត Nhan dan បន្តរក្សាប្រពៃណីដ៏ច្លៃថ្លាររបស់ខ្លួន បន្តសាមគ្គីភាព រក្សានិងអភិវឌ្ឍកាសែត Nhan dan អោយកាន់តែសក្តិសមនឹងជំនឿរបស់បក្ស រដ្ឋនិងប្រជាជន។ លោកនាយករដ្ឋមន្រ្តី បានបង្ហាញនូវជំនឿថា កាសែត Nhan dan នឹងបន្តពង្រីកនូវតួនាទីសំខាន់របស់ខ្លួន នាពេលខាងមុខ ក្នុងនោះមានការជំរុញនិងលើកទឹកចិត្តដល់មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ដើម្បីឈានដល់មហា សន្និបាទទូទាំងប្រទេសលើកទី ១៣។ លើសពីនេះទៅទៀត ការសែត Nhan dan គួរតែចូលរួមវិភាគទានសំខាន់ក្នុងការកសាងបក្សនិងប្រទេសជាតិ ក៏ដូចជា កសាងសាមគ្គីភាពក្នុងចំណោមប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ