លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមានថាជម្លោះជាមួយក្រុមហាម៉ាស់នៅតែបន្តអូសបន្លាយ

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់អង្គទ័ពការពារដែនអាកាស Iron Dome នៅភាគកណ្ដាលអ៊ីស្រាអែល លោក Netanyahu បានប្រកាសថា៖ នឹងចំណាយពេល វេលា ប៉ុន្តែដោយមានភាពរឹងមាំទាំងការការពារនិងការវាយប្រហារ យើងខ្ញុំនឹងសម្រេច បានគោលដៅរបស់ខ្លួននោះ គឺស្ដារសន្តិភាពឡើងវិញសម្រាប់រដ្ឋអ៊ីស្រាអែល។

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលព្រមានថាជម្លោះជាមួយក្រុមហាម៉ាស់នៅតែបន្តអូសបន្លាយ - ảnh 1ផ្សែងភ្លើងហោះឡើងបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើទីរួមស្រុក Khan Yunis តំបន់ហ្គាស្សា កាលពីថ្ងៃទី១២ ខែឧសភា។
(រូបថត៖ AFP/VNA)
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី១៣ ខែឧសភា បានព្រមានថា ការប្រយុទ្ធជាមួយចលនាឥស្លាមហាម៉ាស់ដែលកំពុងកាន់ កាប់តំបន់ហ្គាស្សា “នឹងចំណាយពេលវេលា” ព្រមទាំងសង្កត់ធ្ងន់ថា យុទ្ធនាការវាយ ប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើក្រុមហាម៉ាស់នៅហ្គាស្សា មិនទាន់បញ្ចប់នៅឡើយទេ។
ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់អង្គទ័ពការពារដែនអាកាស Iron Dome នៅភាគកណ្ដាលអ៊ីស្រាអែល លោក Netanyahu បានប្រកាសថា៖ នឹងចំណាយពេល វេលា ប៉ុន្តែដោយមានភាពរឹងមាំទាំងការការពារនិងការវាយប្រហារ យើងខ្ញុំនឹងសម្រេច បានគោលដៅរបស់ខ្លួននោះ គឺស្ដារសន្តិភាពឡើងវិញសម្រាប់រដ្ឋអ៊ីស្រាអែល។
ក្នុងពេលជាមួយគ្នានោះ នៅថ្ងៃដដែល អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអំពាវនាវ ឲ្យអ៊ីស្រាអែលនិងខ្មាន់កាំភ្លើងប៉ាឡេស្ទីនបញ្ឈប់ការប៉ះទង្គិចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ