លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួប រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃកម្ពុជា

(VOVWORLD) -នាថ្ងៃទី ១៤ ខែមីនា នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ច ការងារ នៅវៀតណាម។
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួប រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃកម្ពុជា - ảnh 1 លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួប រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃកម្ពុជា

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានវាយតំលៃ ខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងផ្នែកបំភ័ន្តអក្ខរៈនៃប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមក។ នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានស្នើថានាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងនោះ ផ្តោតសំខាន់លើការផ្លាស់ប្តូរ គណៈប្រតិភូ បណ្តុះបណ្តាល និងហ្វឹកហ្វឺនកម្មាភិបាល តាមរយៈនោះរួមចំណែករឹតបន្តឹង ចំណងសាមគ្គីភាព អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិកាលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពជា យូរអង្វែង រវាងវៀតណាម និង កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ