លោកប្រធានាធិបតី Biden ប្តេជ្ញាផ្ទេរអំណាចដោយសន្តិភាពទៅឲ្យរដ្ឋអំណាចបន្ទាប់

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ១៣ វិច្ឆិកា បានជួបជាមួយ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅសេតវិមាន។ 

លោកប្រធានាធិបតី Biden ប្តេជ្ញាផ្ទេរអំណាចដោយសន្តិភាពទៅឲ្យរដ្ឋអំណាចបន្ទាប់ - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden ជួបជាមួយ ប្រធានាធិបតីជាប់ឆ្នោត
លោក Donald Trump។ (រូបថត៖ Reuters)
យោងតាមលេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre នេះគឺជាការផ្លាស់ប្តូរអំពីទស្សនៈ ហើយភាគីទាំងពីរបានពិភាក្សាអំពីគោលនយោបាយក្នុងស្រុក និងសន្តិសុខជាតិ សំខាន់ៗ។ ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាអន្តរជាតិមួយចំនួន រួមទាំងស្ថានភាព នៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។ លោកស្រី Karine Jean-Pierre ក៏បាននិយាយ ផងដែរថា លោកប្រធានាធិបតី Biden បានលើកឡើងពីបញ្ហាដែលរដ្ឋសភាចាំបាច់ ត្រូវអនុវត្តន៍ រួមទាំងការអនុម័តលើថវិកាប្រតិបត្តិការសម្រាប់រដ្ឋាភិបាល ក៏ដូចជាថវិកា បន្ថែមសម្រាប់សកម្មភាពទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។ លោកប្រធានាធិបតី Biden បានសន្យាថា ក្រុមរបស់លោកនឹងធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាថា រដ្ឋអំណាចបន្ទាប់ នឹងមានអ្វីៗដែលគេត្រូវការ។ នេះជាជំនួបលើកដំបូង រវាងលោក J. Biden និងលោក D. Trump នៅសេតវិមាន ចាប់តាំងពីលោក Trump បានឈ្នះការបោះឆ្នោតកាលពីសប្តាហ៍មុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ