លោកប្រធានាធិបតី Donald Trump ត្រូវបានប្រកាសគ្មានទោសនៅក្នុងអង្គជំនុំជម្រះក្តីនៅព្រឹទ្ធសភា

(VOVWORLD) - បណ្ដាសមាជិកព្រឹទ្ធសភាអាមេរិកទើបបានបោះឆ្នោតចំពោះប្រការចំនួនពីរដែលចោទប្រកាន់លោកប្រធានាធិបតី Donald Trump ថា លោកបានរំលោភអំណាចនិងរារាំងរដ្ឋសភា។
នៅក្នុងការជំនុំជម្រះក្តីនៅព្រឹទ្ធសភានៃគណៈបក្ស មានសមាជិកព្រឹទ្ធសភាសាធារណរដ្ឋចំនួន ៥២ រូបបានបោះឆ្នោតថាគ្មានទោស ខណៈសមាជិកព្រឹទ្ធសភានៃគណៈបក្សប្រជាធិបតេយ្យចំនួន ៤៧ រូបបានបោះឆ្នោតថាមានទោស។ មានតែសមាជិកព្រឹទ្ធសភាគណៈបក្សសាធារណរដ្ឋម្នាក់គត់គឺលោក Mitt Romney បានបោះឆ្នោតថាមានទោសចំពោះការចោទប្រកាន់នេះ។ ថ្លែងមតិចំពោះមុខការបោះឆ្នោតនេះ លោក Mitt Romney បានឲ្យដឹងថា គោលបំណងរបស់ប្រធានាធិបតីគឺរឿងផ្ទាល់ខ្លួននិងនយោបាយ ហើយលោកនឹងបោះឆ្នោតចោទប្រកាន់លោក Trump លើការរំលោភអំណាច។ នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ ប្រធានតុលាការកំពូលអាមេរិកលោក John Robert បានប្រកាសថា លោក Trump គ្មានទោសចំពោះការចោទប្រកាន់ចំនួនពីរគឺការរំលោភអំណាចនិងការរារាំងរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ