លោកប្រធានាធិបតី Joe Biden នឹងអញ្ជើញជាអធិបតីនៅកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននាចុងខែមីនា

(VOVWORLD) - ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងបរិបទដែលលោកប្រធានាធិបតី Biden កំពុងស្វែងរកវិធីនាំឲ្យការបង្កើតទំនាក់ទំនងនៅតំបន់ប៉ាគីហ្វិកក្លាយទៅជាអាទិភាពជួរមុខនៃគោលនយោបាយកិច្ចការបរទេស។

លោកប្រធានាធិបតី Joe Biden នឹងអញ្ជើញជាអធិបតីនៅកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននាចុងខែមីនា - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។ (រូបថត៖ Reuters)

សេតវិមានកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានប្រកាសថា លោកប្រធានាធិបតី Joe Biden នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានីវ៉ាស៊ីនតោណ នៅថ្ងៃទី២៨និងទី២៩ ខែមីនា ឆ្នាំ២០២២។ លេខាធិការសារព័ត៌មាននៃសេតវិមានលោកស្រី Jen Psaki ចាត់ទុកថា កិច្ចប្រជុំនេះគឺជាឱកាសដើម្បីបង្ហាញពីការសន្យារបស់អាមេរិកចំពោះអាស៊ាន ក៏ដូចជារំលឹកខួបលើកទី៤៥ឆ្នាំនៃទំនាក់ទំនងអាមេរិក-អាស៊ានផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងបរិបទដែលលោកប្រធានាធិបតី Biden កំពុងស្វែងរកវិធីនាំឲ្យការបង្កើតទំនាក់ទំនងនៅតំបន់ប៉ាគីហ្វិកក្លាយទៅជាអាទិភាពជួរមុខនៃគោលនយោបាយកិច្ចការបរទេស។

គួរជម្រាបបន្ថែមទៀតថា លោកប្រធានាធិបតី Biden បានចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានកាលពីខែតុលាឆ្នាំ២០២១ ហើយបានប្រកាសកញ្ចប់ជំនួយចំនួនជាង១០០លានដុល្លាអាមេរិកសម្រាប់ប្រទេសអាស៊ាននានាលើវិស័យសុខាភិបាល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អប់រំ និងការស្ដារឡើងវិញក្រោយជម្ងឺកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ