លោកប្រធានាធិបតី Joe Biden អំពាវនាវឱ្យមជ្ឈដ្ឋានអ្នកនយោបាយអាមេរិកធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ

(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា នេះជាពេលវេលាដែលត្រូវគ្រប់គ្រងប្រទេសប្រកបដោយទំនួលខុសត្រូវ ហើយធានាការដាក់ផលប្រយោជន៍របស់គ្រួសារអាមេរិកនៅចម្បង។
លោកប្រធានាធិបតី Joe Biden អំពាវនាវឱ្យមជ្ឈដ្ឋានអ្នកនយោបាយអាមេរិកធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ AFP/TTXVN)

បន្ទាប់ពីសមាជិកសភាជាន់ទាបនៃគណបក្សសាធារណរដ្ឋ លោក Kevin McCarthy ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាជាន់ទាបអាមេរិក កាលពីថ្ងៃទី ៧ ខែមករា (ម៉ោងនៅវៀតណាម) ប្រធានា ធិបតីអាមេរិកលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យបានអបអរសាទរជ័យជំនះរបស់លោក McCarthy ហើយប្រកាសថា លោកត្រៀមខ្លួនជាស្រេចសហការជាមួយអ្នកនយោបាយនៃគណៈបក្សគូប្រជែង។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា នេះជាពេលវេលាដែលត្រូវគ្រប់គ្រងប្រទេសប្រកបដោយទំនួលខុសត្រូវ ហើយធានាការដាក់ផលប្រយោជន៍របស់គ្រួសារអាមេរិកនៅចម្បង។

មុននោះ ក្រោយពីការបោះឆ្នោត ១៥ ជុំជាប្រវត្តិសាស្ត្រ និងគួរឲ្យភ្ញាក់ផ្អើល មេដឹកនាំគណៈបក្សសាធារណៈរដ្ឋក្នុងសភាជាន់ទាបអាមេរិក លោក McCarthy ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាជាន់ទាប តាមនោះបញ្ចប់ការប្រកួតប្រជែងផ្ទៃក្នុងដ៏កាចសាហាវក្នុងអំឡុងពេល ៤ ថ្ងៃរវាងសមាជិកសភានៃគណបក្សសាធារណរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ